គ្រាន់​តែ​សម្លៀក​បំពាក់​ប៉ុន្មាន​ឈុត​ក្នុង​កម្មវិធី​មួយសោះ Lisa ជះ​លុយ​ច្រើន​សន្ធឹក​បែប​នេះ!

  • 2021-03-24 02:02:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទាំង​ជំនាញ​ច្រៀង និង​រូប​សម្រស់ Lisa សុទ្ធ​តែ​​ទទួល​បាន​នូវ​ការ​គាំទ្រ​​យ៉ាង​ពេញ​ទំហឹង ក៏​ដូចជា​​ការ​កោត​សរសើរ​​​ជា​ខ្លាំង​​​ពី​សំណាក់​ក្រុម​អ្នក​គាំទ្រ។ គ្រប់​បែប​យ៉ាង​ដែល​សមាជិក​ក្រុម BLACKPINK រូប​នេះ​ស្លៀក​ហាក់​ស្រស់​ស្អាត​គ្រប់​ជ្រុងជ្រោយ​​តែ​ម្ដង មិន​ថា​ជា​របៀប​សិចស៊ី ឬ​ក៏​សុភាព​នោះ​ទេ។ តើ​អ្នក​​ធ្លាប់​ឆ្ងល់​ទេ​ថា ក្នុង​សម្លៀក​បំពាក់​១​ឈុតៗ​របស់ Lisa ចំណាយ​អស់​លុយ​ប៉ុន្មាន?

ខាង​ក្រោម​​នេះ​គឺ​ជា​​ឧទាហរណ៍​ខ្លះៗ​នៃ​តម្លៃ​ឈុត​សម្លៀក​បំពាក់​របស់ Lisa ដែល​បាន​ពាក់​នៅ​ក្នុង​កម្មវិធី​មួយ​ឈ្មោះ​ថា "Youth With You រដូវកាល​ទី​៣" ក្នុង​នាម​នាង​ជា​គ្រូ​បង្វឹក​រាំ​ម្នាក់៖

១. អាវ​ម៉ាក "Alexander McQueen"

អាវ​ក្រណាត់​ខោវប៊យ​បែប​នេះ​គឺ Lisa ឧស្សាហ៍​ពាក់​ណាស់។ នៅ​ក្នុង​រូបភាព​​ខាង​ក្រោម អាវ​នេះ​មាន​ម៉ាក "Alexander McQueen" តម្លៃ​ចន្លោះ​ពី ១៦១៣​ដុល្លារ ដល់ ២៨៥០​ដុល្លារ។

២. អាវ​​ខើច​ក្រណាត់​ស

អាវ​ប៊្រេន Alaïa នេះ​មាន​សភាព​សាមញ្ញៗ ប៉ុន្តែ​​តម្លៃ​របស់​វា​ដល់​ទៅ ១៧៣០​ដុល្លារ​ឯណោះ។

៣. អាវ​យឺត​ដៃវែង​ម៉ាក "Miu Miu"

អាវ​រូប​ឆ្មា​នេះ​មាន​តម្លៃ​ក្បែរ ១០០០​ដុល្លារ។

៤. ខោ​ខោវប៊យ​រឹប​រាង​ជើង​វែង

តម្លៃ​ខោ​១​នេះ​​ប្រហែល ៧០០​ដុល្លារ។

៥. អាវ​រឹប​ចំហ​ទ្រូង

ប៊្រេន​អាវ​ GUIZIO នេះ​លក់​នៅ​ក្នុង​តម្លៃ ២៥៨​ដុល្លារ។

៦. ស្បែកជើង Yeezy

តម្លៃ​លក់​រាយ​នៃ​ស្បែក​ជើង​១​គូ​នេះ​ប្រហែល​ជា ២០០​ដុល្លារ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;