កំណើនផលិតកម្មចិញ្ចឹមសត្វមានការកើនឡើង ៣០ភាគរយ នៅឆ្នាំ២០២០

  • 2021-03-24 09:08:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដោយសារកំណើនផលិតកម្មចិញ្ចឹមសត្វមានការកើនឡើង ធ្វើឲ្យកំលាំងផលិតចំណីសត្វក្នុងឆ្នាំ ២០២០ កើនឡើង ៣០% បើធៀបទៅឆ្នាំ២០១៩ ហើយប្រាកដណាស់ កំណើននេះនឹងនៅតែ បន្តសម្រាប់ឆ្នាំ២០២១ និងឆ្នាំបន្តបន្ទាប់ នេះជាអាងរបស់លោកនាយកក្រុមហ៊ុន អេហ្គ្រី ម៉ាស្ទ័រ ខូអិលធីឌី។ ការឲ្យដឹងដូចនេះ តាមរយ:លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ២៣ ខែ មីនា ឆ្នាំ២០២១។

ដោយទទួលបានការគាំទ្រ និងលើកទឹកចិត្តពីលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមហ៊ុន អេហ្គ្រី ម៉ាស្ទ័រ ខូអិលធីឌី ដែលមាន អាសយដ្ឋាននៅភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ជាក្រុមហ៊ុនធំមួយក្នុងចំណោមក្រុមហ៊ុនធំៗនៅកម្ពុជា ដែលកំពុងដំណើរការអាជីវកម្មផលិតចំណីសត្វមានជាអាទិ៍៖ ចំណីមាន់ ទា ជ្រូក គោ និងចំណីត្រី ដោយបានដាក់ទុនវិនិយោគសរុបចំនួន ១៧,៣ លានដុល្លារ។

យោងតាមរបាយការណ៍ របស់ក្រុមហ៊ុនកាលពីថ្ងៃទី២២ ខែមីនា បានបញ្ជាក់ឲ្យដឹងថា យោងលើតម្រូវការចាំបាច់នៅលើទីផ្សារនៃផលិតកម្មចំណីសត្វ ក្នុងឆ្នាំ២០២០ ក្រុមហ៊ុនផលិត និងលក់ចំណីសត្វបានសរុបចំនួន ១១៨ ៥០០តោន ក្នុងនោះមាន៖ ចំណីមាន់សាច់ ៩ ០០០តោន, ចំណីមាន់ស្រុក ២៨ ០០០តោន,ចំណីមាន់យកពង ១០ ០០០តោន, ចំណីជ្រូក ២៣ ០០០តោន ចំណីគោ ៧ ៥០០តោន ចំណីត្រី ៧ ០០០តោន និងចំណីទា ៣៤ ០០០តោន។

ទន្ទឹមនឹងនេះ ដើម្បីចូលរួមចំណែកបង្កើនការកែឆ្នៃផលិតផលកសិកម្មក្នុងស្រុក សម្រាប់ឆ្នាំ២០២០ ក្រុមហ៊ុនបានប្រមូលទិញវត្ថុធាតុដើមសរុបចំនួន ៥៧ ៨០០តោន ក្នុងនោះមាន៖ ពោត ២០ ០០០តោន, សណ្តែកសៀង ១២ ០០០តោន, ដំឡូងមីស្ងួត ៦ ០០០តោន, ចុងអង្ករ ១ ៨០០តោន, កន្ទក់ ១៤ ៤០០តោន, ថ្មកំបោរ ៣ ០០០តោន, និងម្សៅត្រី ៦០០តោន។ ក្រៅពីនេះ ក្រុមហ៊ុនក៏បានស្នើសុំគោលការណ៍នាំចូលវត្ថុធាតុដើមផ្សំចំណីសត្វមួយចំនួនទៀតផងដែរ តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានបរិមាណសរុបចំនួន ៦៦ ៩៩៦តោន៕

អត្ថបទថ្មី
;