មណ្ឌលផ្តល់សេវាសាធារណៈនៅផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ នឹងបន្តផ្អាកពេញមួយសប្ដាហ៍នេះ

  • 2021-03-29 03:14:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថាមណ្ឌលផ្តល់សេវាសាធារណៈរបស់ក្រសួងនៅផ្សារទំនើបអ៊ីអនម៉លទី១ និងអ៊ីអនម៉លទី២ នឹងបន្តផ្អាកដំណើរការជាបណ្តោះអាសន្ន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃអាទិត្យ ទី៤ ខែមេសា ឆ្នាំ២០២១ ដើម្បីបន្តចូលរួមទប់ស្កាត់ការរីករាលជំងឺកូវីដ១៩។

ស្របជាមួយគ្នានេះផងដែរ មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើបជីបម៉ុង ណូរ៉ូមល នឹងផ្អាកដំណើរការជាបណ្តោះអាសន្ន ដល់ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ផងដែរ។ បងប្អូនប្រជាពលរដ្ឋ អាចទៅទទួលសេវាសាធារណៈនៅ មណ្ឌលផ្តល់សេវាសាធារណៈ នៅក្នុងទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន(ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ)។

ព័ត៌មានលម្អិត សូមទាក់ទងទូរសព្ទលេខ៖ 1275

អត្ថបទថ្មី
;