សម្តេច ហ៊ុន សែន ប្រកាស​ផែនការ​ចាក់វ៉ាក់សាំងឱ្យបាន ១លានដូស ក្នុង១ខែ

  • 2021-03-29 05:18:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន បាន​ប្រកាស​តាមសារជាសំឡេងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ​២០២១នេះថា តាមផែនការរបស់​រាជរដ្ឋាភិបាល គឺមានបំណងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបាន ១លានដូស ក្នុង១ខែ។

សម្តេចតេជោ បញ្ជាក់​ថា វ៉ាក់សាំង​កូវីដ១៩ ដែលជាជំនួយ និងជាការទិញរបស់​កម្ពុជា នឹងមកដល់​ជាបន្តបន្ទាប់នាពេលខាងមុខនេះ។

ជាមួយគ្នានេះ សម្តេច​នាយករដ្ឋមន្រ្តី បាន​បញ្ជា​ឱ្យបណ្តាអភិបាលខេត្ត ត្រៀម​រៀបចំ​ការចាក់វ៉ាក់សាំងជាទ្រង់ទ្រាយធំនេះ ពោលគឺ​ត្រូវទទួលខុសត្រូវលើការស្នាក់នៅ​សម្រាប់​ក្រុមគ្រូពេទ្យ នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ។

សូមជម្រាប​ថា កម្ពុជាទើបតែ​ទទួលបាន​វ៉ាក់សាំង​កូវីដ១៩​របស់​ក្រុមហ៊ុនចិន Sinovac ចំនួន ១,៥លានដូសកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០២១ ដែល​កម្ពុជាបាន​បញ្ជាទិញ​ក្នុងតម្លៃ ១៥លានដុល្លារ។ តាមគម្រោង នៅថ្ងៃទី៣១មីនា វ៉ាក់សាំង Sinopharm ចំនួន៧០ម៉ឺនដូសទៀត​ដែលជាជំនួយរបស់ចិន នឹងមកដល់​កម្ពុជាផងដែរ៕

អត្ថបទថ្មី
;