រោងចក្រ​ថ្មីមួយ​នៅអារ៉ាប់រួម នឹង​ផលិតវ៉ាក់សាំង Sinopharm បាន​ ២០០លានដូស​ក្នុងមួយឆ្នាំ

  • 2021-03-30 02:44:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អារ៉ាប់រួម នឹងមាន​រោងចក្រ​ផលិត​វ៉ាក់សាំងកូវីដ១៩ចិន Sinopharm ក្រោម​កិច្ចសហការ​រវាង​ក្រុមហ៊ុន​នៃប្រទេសទាំងពីរ Sinopharm CNBG និង Group 42 ដោយ​បង្កើត​ជាឈ្មោះក្រុមហ៊ុនថ្មី Hayat Vax។ វា​នឹងក្លាយជារោងចក្រ​ផលិតវ៉ាក់សាំងកូវីដ១៩ ដំបូងគេ​នៅតំបន់អារ៉ាប់។

ក្រុមហ៊ុនថ្មីនេះ នឹង​អាចផលិត​វ៉ាក់សាំង​បាន​ប្រមាណ ២០០លានដូសក្នុងមួយឆ្នាំ ដោយការផលិត​នឹងចាប់ផ្តើម​នៅចុងឆ្នាំ​២០២១នេះ។

យ៉ាងណាមិញ វ៉ាក់សាំង​នេះ គឺកំពុង​ត្រូវបានផលិត​រួចមកហើយនៅអារ៉ាប់រួម​ជាទ្រង់ទ្រាយតូច​ នៅ​រោងចក្រ Gulf Pharmaceutical Industries PSC ដែល​អាចផលិតបាន ២លានដូស​ក្នុងមួយខែ។

រដ្ឋមន្រ្តី​ការបរទេស​អារ៉ាប់រួម បានលើកឡើង​ថា ការផលិត​វ៉ាក់សាំង​នៅក្នុងប្រទេសនេះ គឺ​ជាការរួមចំណែក​ក្នុងការ​ដោះស្រាយ​បញ្ហា​ជំងឺរាតត្បាត​សកលកូវីដ១៩ ដែល​បានជះឥទ្ធិពល​ដល់ពិភពលោក​ទាំងមូល៕

ប្រភព៖ Aljazeera

អត្ថបទថ្មី
;