មកដឹងការពិត​នៃនិមិត្ត​សញ្ញា TESLA!

  • 2021-04-09 00:47:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Tesla Motors ត្រូវ​បាន​បង្កើត​ឡើង​​នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០០៤ ដោយ​វិស្វករ​ចំនួន​២​រូប​គឺ​លោក Martin Eberhard និង​លោក Marc Tarpenning។ ឈ្មោះ​ក្រុមហ៊ុន​នេះ​ជា​​ការ​រំលឹក​ដល់​អ្នក​​ច្នៃ​ប្រឌិត និង​វិស្វករ​ផ្នែក​អគ្គិសនី​ល្បី​មួយ​រូប​​​គឺ​លោក Nikola Tesla។ ចំណែក​ឯ​លោក Elon Musk ដែល​កំពុង​គ្រប់គ្រង​ Tesla នា​ពេល​បច្ចុប្បន្ន ទើប​បាន​ឡើង​កាន់​តំណែង​ជា​នាយកប្រតិបត្តិ​​កាល​ពី​ឆ្នាំ​២០០៩​កន្លង​ទៅ​នោះ​ទេ បន្ទាប់​ពី​លោក​បាន​ចូល​រួម​ចំណែក​ថវិកា​ហ៊ុន​ច្រើន​ជាង​គេ​នៅ​ក្នុង​ក្រុមហ៊ុន។

សុំ​មិន​និយាយ​ពី​រឿង​រថយន្ត​អគ្គិសនី​របស់ Tesla តែ​ថ្ងៃ​នេះ​យើង​​ងាក​មក​មើល​ពី​និមិត្តសញ្ញា​របស់​ក្រុមហ៊ុន​​ល្បី​មួយ​នេះ​វិញ។ នៅ​លើ​បណ្ដាញ​សង្គម មាន​ការ​ចែក​រំលែក​គ្នា​យ៉ាង​​ច្រើន​ទាក់ទិន​នឹង​ចម្ងល់​នៃ​និមិត្ត​សញ្ញា Tesla។ អ្នក​ខ្លះ​ជឿ​ថា អ្នក​រចនា​បាន​គូរ​រូប​និមិត្ត​សញ្ញា Tesla ដោយ​យក​គំរូ​តាម​​រូប​នៃ​ដៃស្បូន​មនុស្ស​ស្រី។ ហើយ​ខ្លះ​ទៀត​ បាន​យល់​ឃើញ​ថា រូប​នេះ​គឺ​ដូច​ទៅ​នឹង​ច្រមុះ​សត្វ​ឆ្មា ហើយ​សូម្បី​លោក Elon Musk នា​​ពេល​កន្លង​ទៅ ក៏​ធ្លាប់​និយាយ​ដោយ​លេង​សើច​នៅ​លើ Twitter ថា​​និមិត្ត​សញ្ញា​នេះ​គឺ​ជា​រូប​ច្រមុះ​ឆ្មា​ផង​ដែរ។

យ៉ាង​ណា​មិញ បើ​តាម​ពិត​ទៅ និមិត្ត​សញ្ញា Tesla ត្រូវ​បាន​រចនា​គូរ​ឡើង​ឲ្យ​ដូច​គ្រឿង​ម៉ាស៊ីន​នៃ​រថយន្ត​អគ្គិសនី ដែល​បង្កើត​ឡើង​ដោយ​លោក Nikola Tesla កាល​ពី​ឆ្នាំ​១៨៨៣ នោះ​ទេ៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;