អ្នក​ចាក់វ៉ាក់សាំង Sinovac និង Sinopharm ពេលទៅថៃ​ ធ្វើចត្តាឡីស័ក​ តែ៧ថ្ងៃប៉ុណ្ណោះ

  • 2021-04-09 03:17:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ការបរទេសថៃ បាន​បន្ថែមវ៉ាក់សាំង Sinopharm ចូល​ទៅក្នុងបញ្ជី​អ្នក​ដែល​ចាក់វ៉ាក់សាំង ពោលគឺ​ពេលទៅដល់ប្រទេសថៃ ធ្វើចត្តាឡីស័ក​តែ​៧ថ្ងៃប៉ុណ្ណោះ។

ក្រសួង​ក៏បាន​ធ្វើកំណែប្រែថ្មី​នូវលិខិតបែបបទ​ចូលប្រទេសថៃ តាមរយៈវេបសាយរបស់ខ្លួនផងដែរ ដោយ​ជនជាតិថៃ និង​ជនបរទេស ដែលធ្វើដំណើរទៅថៃ ត្រូវតែបំពេញ ហើយ​បង្ហោះ​ភ្ជាប់ជាមួយឯកសារបញ្ជាក់​ពីការចាក់វ៉ាក់សាំង នៅលើវេបសាយនោះ ដើម្បីធ្វើចត្តាឡីស័កតែរយៈពេល ៧ថ្ងៃ។

ជារួម​ថៃ បាន​សម្រួល​ដល់ការធ្វើចត្តាឡីស័កចំពោះ​អ្នកចាក់វ៉ាក់សាំង​៨ប្រភេទ​ខាងក្រោម៖

១. Sinovac (CoronaVac)

២. AstraZeneca

៣. AstraZeneca ដែលផលិតនៅកូរ៉េខាងត្បូង

៤. Johnson & Johnson

៥. Pfizer

៦. AstraZeneca ដែល​ផលិតនៅឥណ្ឌា ឬ Covishield

៧. Moderna

៨. Sinopharm៕

ប្រភព៖ The Nation

អត្ថបទថ្មី
;