ក្រសួង​សាធារណការ ប្រកាស​មិនលក់លេខពិសេសយានយន្តនេះ ទៅឱ្យអ្នកស្នើសុំ​ម្នាក់

  • 2021-04-12 06:09:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈ​កម្មការអន្តរក្រសួង គ្រប់គ្រង​ការលក់លេខចុះ​បញ្ជីយានយន្ត​ នៃក្រសួង​សាធារណការ និងដឹកជញ្ជូន បាន​ជូនដំណឹងថា ខ្លួន​បាន​បដិសេធ​មិនលក់​លេខពិសេស​ផ្ទាល់ខ្លួន «កម្ពុជា 1979.I.7» របស់​អ្នកស្នើសុំ​ឈ្មោះ កូវ ស្រ៊ុនឆាយ ដោយសារ​តែលេខនេះ មានលក្ខណៈស្រដៀងគ្នា​នឹងលេខ​ដែល​ធ្លាប់បានចុះបញ្ជីរួច កាលពីឆ្នាំ២០២០។

គណៈកម្មការ​នេះបញ្ជាក់​ថា ការបដិសេធ​មិនព្រមលក់លេខនេះ គឺដើម្បីកុំឱ្យមានការ​ភ័ន្តច្រឡំ​គ្នា​ដែល​អាចធ្វើឱ្យប៉ះពាល់​ដល់សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ បង្ក​ឱ្យមានការលំបាក​ដល់មន្រ្តី​មានសមត្ថកិច្ច ក្នុងការគ្រប់គ្រង​ទិន្នន័យយានយន្ត។

សូមអានបន្ថែមខាងក្រោម៖

អត្ថបទថ្មី
;