ប្រកួត EURO ខាងមុខ នឹងអនុញ្ញាត​ឱ្យអ្នកគាំទ្រ​ចូល​ទស្សនា ខណៈប្រទេសអឺរ៉ុប​ចាក់​វ៉ាក់សាំងបានច្រើន

  • 2021-04-12 08:50:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


UEFA បាន​ប្រកាសថា កីឡដ្ឋាន៨ ក្នុងចំណោម ១២កីឡដ្ឋាន បានបញ្ជាក់​ថា នឹង​បើកឱ្យអ្នកគាំទ្រ​ចូល​ទស្សនា ពី២៥% ទៅ ១០០% ក្នុងការប្រកួត​ពានរង្វាន់ EURO 2020 ដែលធ្វើឡើង​ពី​ខែមិថុនា ដល់​ខែកក្កដា ២០២១ខាងមុខនេះ។

UEFA លើកឡើងថា ការបើកឱ្យចូលទស្សនានៅកីឡដ្ឋាន​ទាំង​នោះ ដោយសារតែ​ការចាក់វ៉ាក់សាំងបានច្រើន ផែនការបើកសេដ្ឋកិច្ចឡើងវិញ និង​ការរំពឹងទុកថា នឹងមានការធ្លាក់ចុះ​នៃជំងឺរាតត្បាត​កូវីដ១៩។

កីឡដ្ឋានទាំង៨នោះ​រួមមាន៖

១. កីឡដ្ឋាន​ក្នុងក្រុង St. Petersburg ប្រទេសរុស្ស៊ី៖ គ្រោងឱ្យអ្នកគាំទ្រចូលទស្សនា ៥០%

២. កីឡដ្ឋាន​ក្នុងក្រុង Budapest ប្រទេសហុងគ្រី៖ គ្រោងឱ្យអ្នកគាំទ្រ​ចូលទស្សនា ១០០% (ពេញកីឡដ្ឋានតែម្តង)

៣. កីឡដ្ឋាន​ក្នុងក្រុង Baku ប្រទេស​អាហ្ស៊ែ​បៃហ្សង់៖ គ្រោង​ឱ្យ​អ្នកគាំទ្រ​ចូលទស្សនាបាន ៥០%

៤. កីឡដ្ឋាន​ក្នុងក្រុង Amsterdam ប្រទេសហូឡង់, ៥. កីឡដ្ឋាន​ក្នុងក្រុង Bucharest ប្រទេសរូម៉ានី, ៦. កីឡដ្ឋាន​ក្នុងក្រុង Copenhagen ប្រទេសដាណឺម៉ាក, ៧. កីឡដ្ឋាន​ក្នុងក្រុង Glasgow ប្រទេសស្កុតលែន និង៨. កីឡដ្ឋាន​ក្នុងក្រុង London ប្រទេសអង់គ្លេស ៖ គ្រោងឱ្យអ្នកគាំទ្រ​ចូលទស្សនាពី ២៥ ទៅ ៣៣%៕

ប្រភព៖ UEFA

អត្ថបទថ្មី
;