ពិធីការិនី ប៉ែន ស្រីពេជ្រ ថាប្រសិទ្ធភាព​​វ៉ាក់សាំង​​ដែល​ខ្លួនបានចាក់ គឺ​ពិត​ជា​ការពារ​កូវីដ១៩​បានមែន

  • 2021-04-13 03:41:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពិធីការិនី​ប្រចាំ​ទូរទស្សន៍ហង្សមាស អ្នកនាង ប៉ែន ស្រីពេជ្រ បាន​បង្ហាញ​ជំនឿជឿជាក់​លើ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង ដែល​ខ្លូននាង​បានចាក់ ពោលគឺ​នាងមិនបានឆ្លងកូវីដ១៩ ពីស្វាមីឡើយ។ ស្វាមីរបស់នាង ក៏បាន​ចាក់វ៉ាក់សាំង​រួចផងដែរ។

ប៉ែន​ ស្រីពេជ្រ​ បាន​សរសេរនៅលើទំព័រហ្វេសប៊ុកកាលពីម្សិលមិញ យ៉ាងដូច្នេះថា៖

«១ខែ ២ថ្ងៃហើយទើបបានជួបប្តីសម្លាញ់វិញ បងបានជាសះស្បើយ១០០%ហើយ។ អូនរងចាំថ្ងៃនេះយូហើយ អូនលែងមានអារម្មណ៍ថានៅម្នាក់អែងទៀតហើយសម្រាប់ខ្ញុំពិតជាជឿទៅលើឥទ្ធិពលនៃការចាក់វ៉ាក់សាំង ព្រោះខ្ញុំខ្លួនអែងជួបផ្ទាល់ ស្វាមីរបស់នាងខ្ញុំឆ្លងកូវីត19 ហើយមិនមានអការៈអ្វីប៉ះពាល់ដល់សុខភាពរបស់គាត់ទេ តែដោយឡែកសម្រាប់រូបខ្ញុំមិនឆ្លង នោះមានន័យថាវ៉ាក់សាំងពិតជាមានប្រសិទ្ធភាព សម្រាប់នាងខ្ញុំ ហើយវាក៍ជាខែលកាពារសុខភាពស្វាមីរបស់រូបនាងខ្ញុំផងដែរ ហើយបងប្អូនសូមកុំភ្លេចទោះបីជាយើងបានចាក់វ៉ាក់សាំងហើយក្តីក៍ត្រូវ តែអនុវត្តវិធានការ (បីកុំបីការពារ )»។

​ប៉ែន ស្រីពេជ្រ និងស្វាមី ក៏បាន​ធ្វើការ​ឡាយវីដេអូ រៀបរាប់​ពីបទពិសោធន៍ផ្ទាល់ខ្លួន​អំពីប្រសិទ្ធភាព​នៃការចាក់វ៉ាក់សាំង​នេះផងដែរ។ សូមទស្សនាខាងក្រោម៖

អត្ថបទថ្មី
;