បិទខ្ទប់ភ្នំពេញ! ចង់ចេញពីផ្ទះ ទៅកន្លែង​លក់​អាហារ​ អនុញ្ញាតឱ្យតែ២នាក់ ក្នុងមួយ​លំនៅឋាន

  • 2021-04-15 02:43:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាម​សេចក្តីសម្រេច​ស្តីពី​ការ​បិទខ្ទប់​ភូមិសាស្រ្ត​រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃ​ខេត្តកណ្តាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃជំងឺកូវីដ១៩ បង្ហាញថា ក្នុង​អំឡុង​ពេលនៃការអនុវត្ត​វិធានការ​បិទខ្ទប់​នេះ បុគ្គល​គ្រប់រូប​ត្រូវបាន​ហាមឃាត់​មិន​ឱ្យ​ធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន​របស់ខ្លួន ប្រសិន​បើគ្មានការចាំបាច់។

យ៉ាងណាមិញ ការ​ធ្វើដំណើរ​ទៅកាន់​ទីកន្លែង​លក់ម្ហូបអាហារ ឬគ្រឿងឧបភោគបរិភោគ និងសម្ភារៈ​ប្រើប្រាស់​ចាំបាច់​ប្រចាំថ្ងៃ​ដែលអនុញ្ញាតឱ្យ​បើកដំណើរការ​ដោយអាជ្ញាធរមានសមត្ថកិច្ច។ ការ​ធ្វើដំណើរ​ក្នុងគោលបំណងនេះ អាចធ្វើឡើង​ដោយសមាជិក​យ៉ាងច្រើន ២នាក់ ក្នុងមួយលំនៅឋាន ឬទីសំណាក់ មិន​ឱ្យលើសពី៣ដង​ក្នុងមួយសប្តាហ៍ និងនៅទីតាំង​ដែល​ជិតបំផុត​ក្នុងរង្វង់​ភូមិសាស្រ្តក្រុង ឬខណ្ឌ​ដែលខ្លួនរស់នៅ ដោយត្រូវយកតាមខ្លួន​នូវអត្តសញ្ញាណបណ្ណ​សញ្ជាតិខ្មែរ ឬបណ្ណសម្គាល់ខ្លួន៕

អត្ថបទថ្មី
;