វ៉ាក់សាំងចិន១ដូស១០ដុល្លារ ត្រូវបានបញ្ជូន​មកដល់កម្ពុជាចំនួន ៥០ម៉ឺនដូសទៀត​ព្រឹកនេះ

  • 2021-04-17 04:07:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វ៉ាក់សាំងកូវីដ១៩ របស់​ក្រុមហ៊ុនស៊ីណូវ៉ាក់ ចំនួន ៥០​ម៉ឺន​ដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីរដ្ឋាភិបាលចិននោះ បានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃ ទី១៧ ខែមេសា ឆ្នាំ២០២១នេះ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញ​ទៅទទួល​វ៉ាក់សាំងកូវីដ១៩ ទាំង​៥០មុឺនដូសនេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីដឹកជញ្ជូនទៅកាន់ឃ្លាំងស្តុកវ៉ាក់សាំង។

សូមបញ្ជាក់ថា វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសនេះ គឺជាវ៉ាក់សាំងទី២ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈជើងទី១ មានចំនួន ១,៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា កន្លងទៅនេះ។ វ៉ាក់សាំងនេះ ត្រូវបានលក់ឱ្យកម្ពុជា ក្នុងតម្លៃ ១០ដុល្លារ ក្នុង១ដូស៕

ប្រភព៖ ទទក

អត្ថបទថ្មី
;