ដឹងមូលហេតុ​ដែល​ផ្អាក​ចាក់វ៉ាក់សាំង​នៅរាជធានីភ្នំពេញ​ហើយ!

  • 2021-04-17 04:25:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈកម្មការ​ចំពោះ​កិច្ច​វ៉ាក់សាំង​កូវីដ១៩ ក្នុងក្របខណ្ឌ​ទូទាំង​ប្រទេស (គ.វ.ក-១៩) បាន​ប្រកាស​ផ្អាក​ចាក់វ៉ាក់សាំងនៅ​ក្នុងរាជធានីភ្នំពេញ​រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ដល់ ១៩ ខែមេសា ឆ្នាំ​២០២១ ដោយសារ​នៅថ្ងៃទី១៧មេសានេះ មានការកកស្ទះ​ការធ្វើដំណើរ​របស់​បងប្អូនចូលមករាជធានីភ្នំពេញ។

យ៉ាងណាមិញ ប្រសិន​បើមាន​បុគ្គល​ដែល​បានទៅដល់​ទីតាំង​ចាក់វ៉ាក់សាំង​រួចហើយ​នោះ គ.វ.ក-១៩ បាន​ប្រាប់ឱ្យ​ចាក់ជូនពួកគាត់សិនទៅ។

ក្នុងស្ថានភាព​បិទខ្ទប់​នេះ គ.វ.ក-១៩ បាន​បញ្ជាក់​ថា បុគ្គលមួយចំនួន​ដែលត្រូវចាក់ដូសទី២ ហើយ​មិនអាចធ្វើដំណើរមករាជធានីភ្នំពេញ ឬឆ្លងកាត់​ខេត្តបាន គឺ​អាចចាក់​នៅតាម​ទីតាំង​ដែល​កំណត់​ដោយមន្ទីរសុខាភិបាល​ខេត្តនោះតែម្តង៕

សូមអានលម្អិតខាងក្រោម៖

អត្ថបទថ្មី
;