កែសម្រួលថ្មីតឹងជាងមុន៖ ធ្វើដំណើរចេញក្រៅផ្ទះ ដាច់ខាតត្រូវមានឯកសារ​ផ្សេងៗគ្នា​ទាំងនេះ​នៅជាប់ខ្លួន

  • 2021-04-18 01:39:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាម​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​ស្តីពី​ការកែសម្រួល​វិធានការ​ដែលត្រូវ​អនុវត្ត​ក្នុងអំឡុងពេល​បិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ​ ដើម្បី​ទប់ស្កាត់​ការឆ្លងរាលដាល​នៃជំងឺកូវីដ១៩ បង្ហាញ​ថា ការធ្វើដំណើរ​ចេញ​ក្រៅពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន អាច​ត្រូវបាន​អនុញ្ញាត​ក្នុងករណីចាំបាច់ ដូចខាងក្រោម៖

-ការធ្វើដំណើរ​ទៅប្រកប​មុខរបរ​ឬអាជីវកម្ម ឬបំពេញ​ការងារ​ក្នុងវិស័យ​ឯកជន ដែល​ត្រូវបាន​អនុញ្ញាត​ដោយប្រការ៣ថ្មី​នៃសេចក្តីសម្រេចនេះ នៅក្នុងភូមិសាស្រ្ត​ដែលត្រូវបាន​បិទខ្ទប់ ដោយ​ត្រូវមានលិខិតអនុញ្ញាត​ធ្វើដំណើរ​ពីគណៈកម្មការ​ប្រតិបត្តិ​នៃ គ.ប.ខ. អមដោយ​ឯកសារ​សម្គាល់​អត្តសញ្ញាណ និងលិខិត​បញ្ជាក់​ការងារ​ដែលមានកំណត់​ច្បាស់​លាស់ពីឈ្មោះ មុខងារ និងប្រភេទ​អាជីវកម្ម​ចេញ​ដោយទីកន្លែង​អាជីវកម្មពាក់ព័ន្ធ។

-ការធ្វើ​ដំណើរ​ទៅបំពេញ​ការងារ​ក្នុងក្រសួង​ស្ថាប័ន នៅក្នុងភូមិសាស្រ្ត​ដែល​ត្រូវបានបិទខ្ទប់ និង​ដោយ​មានភ្ជាប់ឯកសារសម្គាល់​អត្តសញ្ញាណ និងលិខិត​បញ្ជា​បេសកកម្ម​របស់​ក្រសួង​ស្ថាប័នសាមី។

-ការ​ធ្វើដំណើរ​ទៅកាន់​ទីកន្លែងលក់ម្ហូបអាហារ ឬគ្រឿងឧបភោគ​បរិភោគ ឱសថស្ថាន និងទីកន្លែង​លក់​សម្ភារៈ​ប្រើប្រាស់​ចាំបាច់​ប្រចាំថ្ងៃ​ដែល​អនុញ្ញាតឱ្យបើកដំណើរការ ដោយអាជ្ញាធរមានសមត្ថកិច្ច។ ការ​ធ្វើដំណើរ​ក្នុងគោលបំណង​នេះ អាចធ្វើឡើង​ដោយសមាជិក​យ៉ាងច្រើន ២នាក់​ក្នុងមួយលំនៅឋាន ដោយ​មិនឱ្យលើសពី៣ដង​ក្នុងមួយសប្តាហ៍ និងនៅទីតាំង​ដែលជិត​បំផុត​ក្នុងរង្វង់​ភូមិសាស្រ្ត​ក្រុង ឬខណ្ឌ​ដែលខ្លួនរស់នៅ ដោយត្រូវយកតាមខ្លួននូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬបណ្ណសម្គាល់ខ្លួន។

សូមអានលម្អិតបន្ថែមខាងក្រោម៖

អត្ថបទថ្មី
;