នៅអារ៉ាប់រួម! អ្នកចាក់ Sinopharm ហើយ ទោះ​ឆ្លងកូវីដ ភាគច្រើន​បំផុត​គឺមិន​បាច់ទៅពេទ្យ​ទេ

  • 2021-04-19 08:22:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការសិក្សា​ថ្មីអំពី​ការចាក់វ៉ាក់សាំង Sinopharm នៅក្នុងប្រទេសអារ៉ាប់រួម បង្ហាញ​ថា ក្រុមមនុស្ស​ដែល​ចាក់វ៉ាក់សាំងនេះ​គ្រប់២ដូសរួច គឺ​មានករណីឆ្លងកូវីដ១៩​ធ្លាក់ចុះ ហើយបើឆ្លងគ្រាន់តែចេញ​រោគសញ្ញាតិចតួចប៉ុណ្ណោះ ដោយមិនចាំបាច់ត្រូវបញ្ជូនទៅព្យាបាល​នៅមន្ទីរពេទ្យឡើយ។

ការសិក្សា​ដែល​ដឹកនាំដោយ​មជ្ឈមណ្ឌល​សុខភាព​សាធារណៈ Abu Dhabi ចេញផ្សាយ​កាលពីចុងសប្តាហ៍កន្លងទៅ រកឃើញ​ថា វ៉ាក់សាំង​ Sinopharm បន្ទាប់​ពីចាក់២ដូស គឺ​មាន​ប្រសិទ្ធភាព ៩៣% ក្នុងការ​ទប់ស្កាត់​ដោយ​មិនចាំបាច់​ត្រូវបញ្ជូនទៅព្យាបាល​នៅមន្ទីរពេទ្យ ពោលគឺវានឹងជាសះស្បើយ​ដោយខ្លួនឯង និង ៩៥% ទប់មិនចាំបាច់​ចូល​ទៅសង្គ្រោះបន្ទាន់ និង ១០០% ទប់មិនឱ្យស្លាប់។

យ៉ាងណាមិញ មជ្ឈមណ្ឌល​នេះ​មិនបានបង្ហាញ​ពីចំនួន​មនុស្ស​ដែល​ត្រូវបាន​ជ្រើសរើស​សម្រាប់​ការស្រាវជ្រាវនេះឡើយ។

ក្នុងការ​សិក្សានេះ​ បាន​សន្និដ្ឋានថា៖ ភាពសុំា​ប្រឆាំង​នឹង​កូវីដ១៩ គឺ​ជាជោគជ័យ​ដ៏ល្អបំផុត តាម​រយៈការ​ចាក់វ៉ាក់សាំង​ និង​ការ​ប្រកាន់ខ្ជាប់​ជាមួយវិធានការ។

គិតមកដល់ពេលនេះ អារ៉ាប់រួម បាន​ចាក់វ៉ាក់សាំង​ឱ្យប្រជាជន​ប្រមាណ ៥២%ហើយ នៃ​ចំនួន​ប្រជាជន​ជិត ១០លាននាក់៕

ចុចអាន៖ ក្រុម​មនុស្ស​ដែលចាក់វ៉ាក់សាំងចិន Sinovac នៅ​ប្រទេស​តួកគី មានករណីឆ្លងធ្លាក់ចុះ

ប្រភព៖ Gulf News

អត្ថបទថ្មី
;