សម្តេច ហ៊ុន សែន ចាក់​វ៉ាក់សាំងដូសទី២​នៅផ្ទះ ត្រៀមចេញ​ទៅ​ឥណ្ឌូណេស៊ី

  • 2021-04-20 02:00:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាព្រឹកថ្ងៃទី២០មេសានេះ សម្តេចតេជោ ហ៊ុន សែន បាន​ចាក់វ៉ាក់សាំងដូសទីពីរ ដើម្បី​ត្រៀមទៅចូលរួមកិច្ចប្រជុំ​កំពូលអាស៊ាន នៅឥណ្ឌូណេស៊ី នាថ្ងៃទី២៤មេសាខាងមុខ។

សម្តេច​នាយករដ្ឋមន្រ្តី បាន​បង្ហោះនៅលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា៖

ដើម្បីអាចចេញទៅប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី ថ្ងៃទី ២៤ មេសា ២០២១ ខាងមុខខ្ញុំត្រូវចាក់វ៉ាក់សាំងដូសទី២ នៅព្រឹកថ្ងៃទី ២០ មេសា ២០២១ នេះ។ លើកនេះមិនចាក់នៅមន្ទីរពេទ្យទេ គឺចាក់នៅគេហដ្ឋានជាមួយភរិយានិងកូនស្រីពៅខុសគ្នាតែប្រភេទវ៉ាក់សាំងប៉ុណ្ណោះ។ ខ្ញុំនិងភរិយាទទួល Astra Zeneca រីឯកូនស្រីពៅទទួលដូសទី២នៃវ៉ាក់សាំងSinovac។

ខ្ញុំនៅបន្តចាក់ដៃឆ្វេងដដែល ដើម្បីទុកដៃស្តាំបន្តកិច្ចការតទៅទៀត។ រឿងដែលបារម្មណ៍តើខ្ញុំងងុយដេកដូចកាលចាក់ដូសទីមួយឬទេ?បើងងុយដេកឯកសារច្បាស់ជានៅលើតុនិងមិនបាន ហាត់ប្រាណផងដែរ៕

អត្ថបទថ្មី
;