WHO មិនគាំទ្រ​ចំពោះ​ការមិន​ធ្វើចត្តាឡស័ក​របស់​អ្នក​ដំណើរ​ដែល​ចាក់​វ៉ាក់សាំង​រួចនោះទេ

  • 2021-04-20 03:00:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ច្រាន​ចោល​ចំពោះ​ការ​បើកឱ្យ​ភ្ញៀវ​ដែល​កាន់​លិខិតឆ្លងដែន​វ៉ាក់សាំង ឬអ្នក​ចាក់​វ៉ាក់សាំង​រួច ចូល​ក្នុង​ប្រទេស​ដោយមិន​ចាំបាច់ធ្វើចត្តាឡីស័ក ឬកាត់បន្ថយ​ចំនួន​ថ្ងៃ។

គណៈកម្មាធិការ​សង្គ្រោះបន្ទាន់​របស់ WHO បាន​លើកឡើង​ក្នុងកិច្ចប្រជុំ​កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ​២០២១ ដោយ​បង្ហាញ​ពីការជំទាស់​នូវ​លិខិតឆ្លងដែន​វ៉ាក់សាំងនេះ ដោយ​សារតែ​មកដល់ពេលនេះ​ មិនទាន់ភស្តុតាង​ដែល​បញ្ជាក់​ថា អ្នកចាក់វ៉ាក់សាំងហើយ​ដែលមានវិជ្ជមានកូវីដ១៩ មិនចម្លងទៅអ្នកដទៃនោះទេ។

​ជំនួស​មកវិញ WHO បាន​ផ្តល់​អនុសាសន៍ថា បណ្តា​ប្រទេស​នានា គួរ​បន្តដាក់​វិធានការ​ចត្តាឡីស័ក​ចំពោះ​​អ្នកដំណើរ។

ការមិនគាំទ្រខាងលើនេះ ក៏ធ្វើឡើង​ខណៈដែល​កម្មវិធីចាក់វ៉ាក់សាំង​មានគម្លាតគ្នាខ្លាំង​រវាង​ប្រទេសអ្នកមាន និងប្រទេសអ្នកក្រ។ ដូច្នេះ​បើ​អនុវត្ត​នូវលិខិតឆ្លងដែន​វ៉ាក់សាំងទៀតនោះ នឹងរឹតតែមានការរើសអើង​បន្ថែមទៀត៕

ប្រភព៖ RT

អត្ថបទថ្មី
;