សម្តេច ហ៊ុន សែន ហាម​មិនឱ្យ​មាន​អ្នកជូនដំណើរ​សម្តេច​ឡើងយន្តហោះ​ទៅ​ឥណ្ឌូណេស៊ីឡើយ

  • 2021-04-20 03:32:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រាប់​ឱ្យដឹងថា សម្តេច​មិនឱ្យមាន​អ្នក​ជូនដំណើរសម្តេច​ឡើង​យន្តហោះ​ទៅចូលរួមកិច្ចប្រជុំកំពូល​នៅឥណ្ឌូណេស៊ី នាថ្ងៃទី២៤ ខែមេសា ឆ្នាំ​២០២១ខាងមុខនេះឡើយ ដើម្បីបង្ការ​ជំងឺកូវីដ១៩។

ក្នុងការថ្លែងជាសារសំឡេងនាព្រឹកថ្ងៃទី២០ មេសានេះ សម្តេចតេជោបញ្ជាក់ដូច្នេះថា៖

«ដោយសារតែបញ្ហាកូវីដ ក៏ដូចជាយើង​កំពុងបិទទីក្រុងភ្នំពេញ​ផង ការចេញដំណើរ​របស់ខ្ញុំលើកនេះ ចេញ​ទៅក្រៅប្រទេស ពុំមានការចាំបាច់​ជូនដំណើរ​ពីសំណាកសម្តេច ឯកឧត្តម លោកជំទាវ ដូចពេលមុននោះទេ។ ហេតុផលគឺងាយយល់ ត្រង់ថាយើងកំពុងបិទទីក្រុង នេះទីមួយ។ ទីពីរគឺ​បញ្ហាកូវីដ គឺជាបញ្ហាសំខាន់ នៅត្រង់ថា ខ្ញុំធ្វើដំណើរទៅ គឺត្រឡប់មកវិញ​ត្រូវធ្វើចត្តាឡីស័ក។ អ៊ីចឹងប្រសិនបើទៅទទួលខ្ញុំ ក៏អាចត្រូវធ្វើចត្តាឡីស័កដូចគ្នា។»

សម្តេចបន្ថែម​ថា ពេលត្រឡប់មកវិញ ក៏មិនចាំបាច់​មាន​អ្នកទៅទទួល ហើយក៏ពុំមានការធ្វើសន្និសីទ​កាសែតដូចពេលមុនៗដែរ ប៉ុន្តែជំនួស​មកវិញ ដោយការយកសំណាក។ ចំណែក​អ្នកសារព័ត៌មាន​ ត្រូវទៅ​នៅឱ្យឆ្ងាយៗ ដើម្បីចៀសវាង​ការធ្វើចត្តាឡីស័ក៕

អត្ថបទថ្មី
;