វ៉ាក់សាំង Sinovac ​ដែល​ចាក់​នៅ​ឈីលី មាន​ប្រសិទ្ធភាព​ទប់មិន​ឱ្យឆ្លងកូវីដ​តែ ៦៧%

  • 2021-04-20 06:50:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការចាក់​វ៉ាក់សាំង Sinovac នៅ​ក្នុងប្រទេស​ឈីលី បង្ហាញ​ថា វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធភាព ៦៧% ក្នុងការ​បង្ការ​មិនឱ្យឆ្លងកូវីដ១៩, ៨៥% ជួយទប់ដោយ​មិនចាំបាច់បញ្ជូនទៅមន្ទីរពេទ្យ, ៨៩% ទប់ស្កាត់​ភាព​ធ្ងន់ធ្ងរ និង​ ៨០% ទប់​មិនឱ្យស្លាប់។ នេះបើតាមការសិក្សា​ថ្មី​ចេញផ្សាយដោយ​រដ្ឋាភិបាល​ឈីលី​កាលពីចុងសប្តាហ៍កន្លងទៅ។

លោក Andres Couve រដ្ឋមន្រ្តី​ក្រសួង​វិទ្យាសាស្រ្ត បច្ចេកវិទ្យា ចំណេះដឹង និងនវានុវត្តន៍ បាន​ថ្លែង​ក្នុងសន្និសីទ​កាសែត​កាលពីថ្ងៃទី១៨មេសាថា ទិន្នន័យនេះ​គឺ​ជាការបង្ហាញ​ពីប្រសិទ្ធភាព​របស់វ៉ាក់សាំង Sinovac និង​ជាការជំរុញ​ទឹកចិត្ត។

លោក​បន្តថា កម្មវិធី​ចាក់វ៉ាក់សាំង​នៅក្នុងប្រទេសឈីលី កំពុងដំណើរការ​យ៉ាងល្អប្រសើរ ដែល​មាន​មនុស្សជាង ៥លាននាក់ហើយ បាន​ចាក់​គ្រប់២ដូស។ ត្រឹម​ពាក់កណ្តាល​ឆ្នាំ​នេះ មនុស្សប្រមាណ ១៥លាននាក់ នឹងទទួលបាន​ការចាក់វ៉ាក់សាំង។

ឈីលី បាន​ចាប់ផ្តើម​កម្មវិធី​ចាក់វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃទី៣កុម្ភៈ ២០២១។ មនុស្សជាង ៧,៦លាននាក់​ក្នុងប្រទេស​នេះ បាន​ចាក់​វ៉ាក់សាំងយ៉ាងហោចណាស់​បាន ១ដូសហើយ ក្នុងនោះ ៩០% ចាក់ Sinovac៕

ចុចអាន៖

ប្រភព៖ CGTN

អត្ថបទថ្មី
;