បាន​១​លាន subscriber ហើយ! តើ ផាន់ រុង មាន​ជំហរ​បែបណា​ចំពោះ​ក្ដី​ស្រមៃ​ចង់​ទិញRolls Royce?

  • 2021-04-23 02:16:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ដឹកនាំ​សម្ដែង និង​ជា​តារា​សម្ដែង​វ័យ​ក្មេង​មាន​ប្រភព​ចំណូល​ធំ​ពី​ក្រុមហ៊ុនYoutube គឺ​លោក ផាន់ រុង ទទួល​បាន​១​លាន​Subscriber នៅ​លើ​ទំព័រ​Youtube ផ្លូវ​ការ​របស់​ខ្លួន​ហើយ។ លោក​ធ្លាប់​បង្ហើប​ថា នៅ​ពេល​ដែល​លោក​ទទួល​បាន​១M ឬ​១​លាន​Subscriber លោក​នឹង​បន្ត​សម្រេច​ក្ដី​ស្រមៃ​ចំនួន​ពីរ។

មហាជន ជា​ពិសេស​អ្នក​គាំទ្រ​ចង់​ដឹង​ថា​តើ​លោក​មាន​ជំហរ​បែប​ណា​ហើយ ចំពោះ​ក្ដី​ស្រមៃ​ទាំង​ពីរ​របស់​ខ្លួន​ ក្រោយ​ពី​ទទួល​បាន​ជោគជ័យ​មួយ​ផ្នែក​ជាមួយ​ក្រុមហ៊ុន​Youtube។ ប៉ុន្តែ​ថ្មី​ៗ​នេះ មាន​ព័ត៌មាន​ថា​ក្រុមហ៊ុន​Youtube បិទ​ការ​ផ្សាយ​ពាណិជ្ជកម្ម​នៅ​លើ​ទំព័រ​របស់​ខ្លួន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំណូល​របស់​ផាន់ រុង និង​ផលិតករ​ដទៃ​ទៀត​ដែល​យក​រឿង ឬ​បទ​ចម្រៀង​ទៅ​ដាក់​នៅ​លើ​វា។

លោក ផាន់ រុង បញ្ជាក់​យ៉ាង​ខ្លី​ថា​លោក​នៅ​តែ​រក្សា​ក្ដី​ស្រមៃ​ទាំង​២​នេះ​ដដែល ពោល​គឺ​លោក​បាន​សម្រេច​ក្ដី​ស្រមៃ​មួយ​រួចហើយ​ នោះ គឺ​ផ្ទះ​មួយ​ល្វែង​នៅ​ម្ដុំ​ផ្លូវ​ទំនប់​កប់​ស្រូវ​ដែល​មាន​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ។ ចំណែក​ក្ដីស្រមៃ​ទិញ​ឡាន រ៉ូលរ៉យ នោះ​គឺ​នៅតែមាន។

លោក ផាន់ រុង ៖"វា​គ្រាន់​តែ​ជា​ក្ដី​ស្រមៃ​តើ​បង! សំខាន់​ខ្ញុំ​នៅ​តែ​តស៊ូ...ហើយ​ឥឡូវ​ខ្ញុំ​បាន​ទិញ​ផ្ទះ​ហើយ​តើ​តែ​វា​មិន​ទាន់​ធ្វើ​រួច​នៅ​ឡើយ"។

ផាន់ រុង ធ្លាប់​បង្ហើប​ថា ក្រុមហ៊ុន Youtube បាន​ផ្ដល់​ចំណូល​ប្រចាំ​ខែ​ដល់​លោក​ប្រមាណ​១​ម៉ឺន​ដុល្លារ តាម​រយៈ​ការ​ដាក់​ខ្សែ​ភាពយន្ត​ខ្លីៗ និង​វីដេអូ​បទ​ចម្រៀង​ជា​ច្រើន​របស់​លោក​នៅ​លើ​បណ្ដាញ​សង្គម​ដ៏​ពេញ​និយម​មួយ​នេះ។ ដូច្នេះ​បើ​មាន​Subscriber កាន់​តែ​ច្រើន នោះ​ចំណូល​ប្រចាំ​ខែ​របស់​លោក​នឹង​កើន​ឡើង​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ទិញ​ឡាន ផ្ទះ​១​បន្ថែម និង​នាំ​ប៉ា​ម៉ាក់​មក​រស់នៅ​រាជធានី​ភ្នំពេញ​ជុំ​គ្នា​ដូច​ក្ដី​បំណង​ហើយ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទថ្មី
;