​នៅថៃ អ្នកចាក់ AstraZeneca តែ១ដូសប៉ុណ្ណោះ តែ​បង្កើត​ភាព​សុំា​ដល់ ៩៦,៧% ប្រឆាំង​កូវីដ១៩

  • 2021-05-03 07:41:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ជំនាញ​នៅ​សាកល​វិទ្យាល័យជូឡាឡុងកន ប្រទេសថៃ បាន​សិក្សា​ឃើញ​ថា អ្នក​ដែលចាក់​វ៉ាក់សាំងដូសទី១រួច គឺ​បង្កើត​ប្រព័ន្ធភាព​សុំា​ដល់ទៅ ៩៦,៧% ប្រឆាំង​នឹង​វីរុសកូវីដ១៩។

យ៉ាងណាមិញ ការសិក្សានេះ គឺធ្វើឡើង​ទៅលើមនុស្ស​ចំនួន៦១នាក់តែប៉ុណ្ណោះ ដោយ​មជ្ឈមណ្ឌល Excellence ក្នុងផ្នែក Clinical Virology នៃសាកលវិទ្យាល័យជូឡាឡុងកន ដឹកនាំ​ដោយលោក​​វេជ្ជបណ្ឌិត​ Yong Poovorawan។

លោក​វេជ្ជបណ្ឌិត​ឱ្យដឹងថា មជ្ឈមណ្ឌល​នេះ​នឹង​ធ្វើការ​សិក្សាបន្ថែម​ទៀត​លើមនុស្ស​ដែល​បាន​ចាក់វ៉ាក់សាំង AstraZeneca ដូសទី២រួច។

គិតមកដល់ពេលនេះ វ៉ាក់សាំងប្រមាណជាង ១,៤៨លានដូស​ត្រូវបាន​ចាក់ជូនប្រជាជនថៃ ក្នុងនោះ ១,០៩លាននាក់​បាន​ចាក់ដូសទី១ និង ជាង ៣៨ម៉ឺននាក់​បានចាក់ដូសទី២។ វ៉ាក់សាំង​ដែល​ថៃកំពុងចាក់គឺ AstraZeneca និង Sinovac៕

ប្រភព៖ The Nation

អត្ថបទថ្មី
;