ចំនួនសត្វរមាំង ថយចុះ ៩០ភាគរយ ឬច្រើនជាងនេះក្នុងទសវត្សរ៍ដំបូងនៃសតវត្សរ៍ទី២១

  • 2021-05-11 09:16:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចំនួនសត្វរមាំងនៅក្នុងប្រទេសកម្ពុជាក្នុងទសវត្សរ៍ដំបូងនៃសតវត្សរ៍ទី២១ បានថយចុះរហូតដល់ ៩០ភាគរយ ឬច្រើនជាងនេះ ដោយសារតែការបាត់បង់ទីជម្រក និងការបរបាញ់យកទៅលក់ដូរជាប្រភេទឱសថបុរាណ។ បច្ចុប្បន្ន របាយនៃសត្វប្រភេទនេះស្ថិតក្នុងចំណាត់ថ្នាក់មួយគួរឱ្យព្រួយបារម្ភ ដោយសារចំនួនរបស់វាមាននៅសេសសល់តិចតួចបំផុតនៅក្នុងព្រៃតាមតំបន់ទំទាបភាគខាងជើងនិងខាងកើតនៃប្រទេសកម្ពុជា។ ចំណែកឯនៅក្នុងប្រទេសឡាវ និងវៀតណាមវិញ ប្រភេទនេះជិតផុតពូជអស់ទៅហើយ។

យោងតាមប្រកាសលេខ ០២០ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សត្វរមាំងត្រូវបានធ្វើចំណាត់ថ្នាក់ជាប្រភេទសត្វព្រៃជិតផុតពូជ។ ច្បាប់ស្តីពីតំបន់ការពារធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៥៦ និង ៦១ ស្តីពីបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ជនទាំងឡាយណាដែលចាប់ ដាក់អន្ទាក់ ប្រមាញ់ ធ្វើឱ្យរបួស បំពុល សម្លាប់ យកចេញ ប្រមូលពងកូន និងសត្វព្រៃ ដែលជាប្រភេទងាយរងគ្រោះ ប្រភេទកម្រ ឬប្រភេទជិតផុតពូជបំផុត នឹងត្រូវទទួលទោសទណ្ឌជាប់ពន្ធនាគារពី ១ឆ្នាំ ដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី ១៥ លានរៀល ដល់ ១៥០ លានរៀល។

រមាំង គឺជាថនិកសត្វតិណាសីមួយប្រភេទមានលក្ខណៈប្លែកពីគេដោយមានដុះស្នែងរាងកោងដូចបូនៅលើក្បាល។ សត្វរមាំងមានដើមកំណើតរស់នៅក្នុងប្រទេសមួយចំនួននៃតំបន់អាស៊ីភាគខាងត្បូង (ដូចជា ប្រទេសឥណ្ឌា មីយ៉ាន់ម៉ារ ថៃ ឡាវ វៀតណាម និងកម្ពុជា)។ រមាំងត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជបំផុតនៅលើពិភពលោក៕

ប្រភព៖ អង្គការ WCS

អត្ថបទថ្មី
;