ចិន អូសទាញប្រទេសអាស៊ីកណ្តាល រួមគ្នាបង្កើតសហប្រតិបត្តិការប្រភេទថ្មីផ្ទាល់ខ្លួន
- 2021-05-13 01:12:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិន អូសទាញប្រទេសអាស៊ីកណ្តាល រួមគ្នាបង្កើតសហប្រតិបត្តិការប្រភេទថ្មីផ្ទាល់ខ្លួន
ចន្លោះមិនឃើញ
រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បានអំពាវនាវឱ្យចិន និងប្រទេសអាស៊ីកណ្តាល បង្កើតកិច្ចសហប្រតិបត្តិការតំបន់ប្រភេទថ្មីមួយ ដែលជាអត្តសញ្ញាណផ្ទាល់ខ្លួន និងកសាងសហគមន៍មួយជាមួយនឹងការចែករំលែកគ្នារវាងចិន និងអាស៊ីកណ្តាល។ ការថ្លែងរបស់លោក វ៉ាង យី ធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ចិន និងអាស៊ីកណ្តាល នៅក្រុងស៊ីអាន ខេត្តសានស៊ី កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។
លោករដ្ឋមន្រ្តី បញ្ជាក់ថា ចិន មានឆន្ទៈធ្វើការជាមួយភាគីពាក់ព័ន្ធ ដើម្បីបង្កើនការទប់ស្កាត់ជំងឺឆ្លង និងគ្រប់គ្រងយន្តការ និងកិច្ចសហប្រតិបត្តិការឱសថ ដើម្បីជំរុញសមត្ថភាពសុខាភិបាលសាធារណៈ។ ក្នុងនោះ គឺចិននឹងផ្តល់ជំនួយវ៉ាក់សាំងទៅឱ្យបណ្តាប្រទេសអាស៊ីកណ្តាល។
លោក វ៉ាង យី សង្កត់ធ្ងន់ថា ការចែករំលែកបច្ចេកវិទ្យា និងគ្រឿងបរិក្ខារ ទៅប្រទេសក្នុងតំបន់នេះ នឹងជំរុញដំណើរការទំនើបកម្មឧស្សាហកម្ម និងវិស័យបច្ចេកវិទ្យាខ្ពស់បំផុត រួមមានទាំង AI និង 5G។ «យើងគួរតែបង្កើតការប្រើប្រាស់ពេញលេញនៃភូមិសាស្រ្ត ដើម្បីធានាការដឹកជញ្ជូនតាមផ្លូវដែក ចិន-អឺរ៉ុប និង ចិន-កៀស៊ីស្ថាន-អ៊ូបេគីស្ថាន និងបង្កើនល្បឿនសាងសង់ផ្លូវដែកឆ្លងប្រទេស»៕