FAD ថៃ៖ ចាក់វ៉ាក់សាំងណាក៏ដោយ មិន​បាច់​រង់ចាំ​ឱ្យ​ WHO ទទួលស្គាល់មុនសិនទេ

  • 2021-05-13 01:42:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​ឱសថ និងចំណីអាហារ​ (FDA) នៃប្រទេសថៃ បាន​បញ្ជាក់​ថា ប្រទេសនីមួយ​ៗ មានសិទ្ធិ​អនុញ្ញាតឱ្យប្រើប្រាស់​វ៉ាក់សាំងកូវីដ១៩ គ្រប់​ប្រភេទទាំងអស់​ទៅលើ​ប្រជាជនខ្លួន ដោយ​មិនចាំបាច់​រង់ចាំ​ឱ្យ​អង្គការសុខភាព​ពិភពលោក (WHO) ទទួលស្គាល់​ជាមុននោះទេ។

លោក Paisarn Dunkum អគ្គលេខាធិការ FDA បាន​និយាយថា វ៉ាក់សាំង​កូវីដ១៩ ដែល​ត្រូវបាន​ចុះ​បញ្ជី​ដោយ​អង្គការ WHO គឺគ្រាន់តែដើម្បី​ប្រើប្រាស់​សម្រាប់​គម្រោង COVAX តែប៉ុណ្ណោះ។ ម្យ៉ាងទៀត ការ​ចុះបញ្ជី​របស់ WHO ក៏ជួយឱ្យប្រទេសនានា​មានទំនុកចិត្តកាន់តែខ្លាំង​ទៅលើវ៉ាក់សាំង ដើម្បី​សមស្រប​​ជាមួយ​ប្រព័ន្ធ​សុខាភិបាល​របស់​ប្រទេសនោះផងដែរ។

ជាមួយគ្នានេះ លោកអះអាងថា ប្រទេស​ថៃ មាន​ស្ថាប័នផ្ទាល់ខ្លួន​ និង​មានលទ្ធភាព​អាច​ចុះបញ្ជី​វ៉ាក់សាំង​កូវីដ១៩ ដោយខ្លួនឯងបាន ជាវ៉ាក់សាំង​ដែលមានសុវត្ថិភាព និងប្រសិទ្ធភាព​ក្នុងការការពារពីការ​ឆ្លងកូវីដ១៩។

មកដល់ពេលនេះ FDA ថៃ បាន​អនុញ្ញាតឱ្យ​ប្រើប្រាស់​វ៉ាក់សាំងកូវីដ១៩ ចំនួន៣ប្រភេទ រួមមាន AstraZeneca, Sinovac និង Johnson & Johnson។ ចំណែក Moderna កំពុង​ត្រួតពិនិត្យ​វាយតម្លៃនៅឡើយ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;