ការកាត់ពិន្ទុបណ្ណបើកបរ នឹងធ្វើឡើងតាមកម្មវិធីលើស្មាតហ្វូន

  • 2021-05-17 07:46:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំពិនិត្យ និងកែសម្រួលលើប្រកាសអន្តរក្រសួងស្តីពី “នីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ (ច្បាប់) ដោយប្រើប្រាស់កម្មវិធីបច្ចេកវិទ្យាលើទូរសព្ទស្មាតហ្វូន។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។

កិច្ចប្រជុំនេះ ផ្តោតសំខាន់ទៅលើការរៀបចំប្រកាស ក៏ដូចជាលំហូរនីតិវិធីនៃការដកពិន្ទុ និងបំពេញពិន្ទុឡើងវិញ ដោយប្រើប្រាស់កម្មវិធីបច្ចេកវិទ្យាលើទូរសព្ទស្មាតហ្វូន ដើម្បីជួយសម្រួលដល់ការអនុវត្ត ការផាកពិន័យរបស់មន្ដ្រីនគរបាលចរាចរណ៍ ព្រមទាំងអាចឱ្យប្រជាពលរដ្ឋពិនិត្យមើលពិន្ទុរបស់ខ្លួន តាមរយៈទូរសព្ទស្មាតហ្វូន។ គំនិតផ្តួចផ្តើមនេះធ្វើឡើង ដើម្បីដើម្បីទប់ស្កាត់ និងកាត់បន្ថយអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលបណ្តាលមកពីអ្នកបើកបរយានយន្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី
;