ទោះ Sinopharm ត្រូវ WHO ទទួលស្គាល់ តែថៃ​មិនទាន់​អនុញ្ញាតឱ្យប្រើវ៉ាក់សាំងនេះនៅឡើយទេ

  • 2021-05-27 01:59:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចិន​កំពុងស្នើសុំការយល់ព្រម​ពីរដ្ឋបាល​ឱសថ និង​ចំណីអាហារ​ថៃ (FDA) ក្នុងការ​អនុញ្ញាតឱ្យប្រើប្រាស់​វ៉ាក់សាំង Sinopharm។

លោក Paisal Dunkhum អគ្គលេខាធិការ​ FDA បាន​និយាយថា វ៉ាក់សាំង​ Sinopharm នឹងត្រូវ​ពិនិត្យ​គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព។ ការសម្រេចចិត្តអនុញ្ញាតឱ្យប្រើឬអត់នោះ នឹង​ធ្វើឡើង​នៅខែក្រោយ។

គួរដឹងថា អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ប្រកាស​ទទួលស្គាល់​ និងចុះបញ្ជី​វ៉ាក់សាំង​កូវីដ១៩ របស់​ប្រទេសចិន Sinopharm សម្រាប់​ការប្រើប្រាស់​បន្ទាន់ កាលពី​ថ្ងៃទី៧ ខែឧសភា ឆ្នាំ​២០២១។

មកដល់ពេលនេះ វ៉ាក់សាំង​ដែល​ត្រូវបានអនុញ្ញាតឱ្យប្រើនៅក្នុងប្រទេសថៃ រួមមាន Sinovac, Johnson & Johnson, Moderna និង AstraZeneca៕

ប្រភព៖ The Thaiger

អត្ថបទថ្មី
;