ថៃ ប្រកាស​ឱ្យប្រើ​វ៉ាក់សាំងចិន​មួយប្រភេទ​ទៀតហើយ

  • 2021-05-28 06:56:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​ឱសថ និងចំណីអាហារ​ថៃ (FDA) នៅថ្ងៃទី២៨​ឧសភានេះ បាន​អនុញ្ញាតឱ្យប្រើប្រាស់​វ៉ាក់សាំង​ចិន Sinopharm នៅក្នុងប្រទេស។

គួរដឹងថា នេះ​ជាវ៉ាក់សាំង​កូវីដ១៩របស់​ប្រទេសចិនទីពីរ បន្ទាប់ Sinovac ដែល FDA យល់ព្រមឱ្យប្រើ។

ជារួម​មកដល់ពេលនេះ ក្រៅពី Sinopharm និង Sinovac វ៉ាក់សាំង​ដែលត្រូវបាន​អនុញ្ញាតឱ្យប្រើក្នុងប្រទេសថៃ រួមមាន AstraZeneca, Moderna និង Johnson & Johnson៕

ប្រភព៖ Bangkokpost

អត្ថបទថ្មី
;