៧សន្លឹករបរកាត់សក់កែ្បររបងវត្តស្វាយពពែ

  • 2021-06-02 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


«នរណាខ្លះធ្លាប់កាត់សក់កន្លែងនេះខ្លះ?»

របរ​កាត់​សក់ជាប់​របង​វត្ត​ស្វាយ​ពពែ​​កំពុង​ជួប​ការលំបាក​ស្ទើរ​តែ​ដាច់​បាយ​ហើយសព្វថ្ងៃនេះ។ ពីមុននៅទីនោះមានអ្នកប្រកបរបរកាត់សក់នេះមានប្រហែល១០នាក់ តែឥឡូវនៅ៧ ទៅ ៨នាក់ទេដោយសារស្ងាត់ភ្ញៀវមកកាត់។

លោក​​ ឆោម ឈឿន អ្នកប្រកបរបរកាត់សក់នេះ១៥ឆ្នាំបានប្រាប់ថា​ រដូវកូវីដនេះស្ងាត់​ម៉ូយ​ណាស់ គេ​មិន​សូវ​ហ៊ាន​មក​កាត់ទេ គេ​ខ្លាចទៅ ​ខ្លាច​មក។ ម្យ៉ាងអត់​មាន​កម្មវិធី​ ​ការ បុណ្យទៀត ភាគច្រើន​គេឲ្យ​អ្នក​ផ្ទះ​គេ​កាត់​ឲ្យ។ ពីមុនកូវីដឆ្លងខ្លាំងមានម៉ូយថ្មីចាស់មួយថ្ងៃ១០នាក់ ឬជាង១០នាក់ តែឥឡូវមួយថ្ងៃ ២ឬ៣ នាក់ទេ។

តមៃ្ល​កាត់​សក់​មួយ​ក្បាល​នៅជាប់របរវត្តស្វាយពពែនេះគឺ​ ​៥ពាន់​រៀល​។

ខាង​ក្រោម​នេះ​ជា​សកម្មភាព​របស់​អ្នកកាត់​សក់​នៅជាប់​របង​វត្ត​ស្វាយពពែ​ ស្ថិតក្នុងសង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំកាមន រាជធានីភ្នំពេញ៖







ដោយ៖ យ៉ន សូវៀត

អត្ថបទថ្មី
;