ធ្វើសៀវភៅគ្រួសារ និងស្នាក់នៅ ត្រូវតែឆាប់រហ័ស បើយឺតតេទៅលេខនេះ

  • 2021-06-03 07:03:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


«សេវាកាន់តែទៅកៀកប្រជាពលរដ្ឋ !!!​ មន្ត្រីទាំងអស់ត្រូវតែបម្រេីប្រជាពលរដ្ឋឲ្យបានល្អ​ ជាពិសេសការធ្វេីសៀវភៅគ្រួសារ​ និងសៀវភៅស្នាក់នៅ​ ត្រូវតែធ្វេីឲ្យបានឆាប់រហ័សបំផុត​ ព្រោះចុះហត្ថលេខាត្រឹមលោកអធិការខណ្ឌ​ និងលោកនាយប៉ុស្តិ៍​ តែប៉ុណ្ណោះ​»។ នេះជាការបញ្ជាក់របស់ស្នងការរាជធានីភ្នំពេញឧត្តមសេនីយ៍ឯក​ ស ថេត មុននេះ។

លោកបន្តថា «មួយរយ:ពេលកន្លងមកនេះ​ មន្ត្រីថ្នាក់ក្រោមតាមបណ្តាខណ្ឌ​ ប៉ុស្តិ៍​ ភាគច្រេីនបានអនុវត្តការងារបម្រេីប្រជាពលរដ្ឋបានយ៉ាងល្អ​ ជាពិសេសគឺការប្រេីប្រាស់ពាក្យសម្តី​ និងកាយវិការសមរម្យជាមួយប្រជាពលរដ្ឋ​ ក៏ដូចជាការផ្តល់សេវាជូនប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស​ ទោះជាយ៉ាងណានៅតែមានមន្ត្រីមួយចំនួនតូចអនុវត្តមិនទាន់បានល្អជូនប្រជាពលរដ្ឋ​ ដូច្នេះត្រូវតែកែប្រែទម្លាប់នេះ​ មកបម្រេីប្រជាពលរដ្ឋឲ្យបានល្អ​ និងទទួលបាននូវភាពទុកចិត្ត​ និងជឿជាក់ពីសំណាក់ប្រជាពលរដ្ឋ​»

លោកស្នងការរូបនេះក៏បានបញ្ជាក់ថា បេីមានករណីយឺតយាវ​ និងបម្រេីប្រជាពលរដ្ឋមិនបានល្អ​ សូមទំនាក់ទំនង​លេខទូរសព្ទ : 069 516 999 ៕

អត្ថបទថ្មី
;