ពេល​លេង​ទឹក​សមុទ្រ Mark Zuckerberg តែង​ពាក់​ឧបករណ៍​ការពារ​ពិសេស​នេះ​នៅ​កដៃកជើង

  • 2021-06-14 02:34:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាល់​បុគ្គលិក​ល្បីៗ​លើ​ពិភពលោក​សុទ្ធ​តែ​មាន​របៀប​ការពារ​សុវត្ថិភាព​​ពិសេសៗ​​រៀងៗ​ខ្លួន។ លោក Mark Zuckerberg ក៏​មិន​ដាច់​ដោយ​ឡែក​ពី​គេ​​ឯង​នោះ​ដែរ។ ស្ថាបនិក​​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រូប​នេះ ត្រូវ​គេ​សង្កេត​ឃើញ​ថា លោក​បាន​ការពារ​យ៉ាង​​ម៉ត់ចត់​នៅ​លើ​ប្រព័ន្ធ​សុវត្ថិភាព​បច្ចេកវិទ្យា ក៏​ដូចជា​សុន្តិសុខ​ផ្ទាល់​ខ្លួន​របស់​លោក។ ជា​ឧទាហរណ៍ នៅ​ពេល​លោក Mark បាន​លេង​សមុទ្រ​ម្ដងៗ លោក​រមែង​ពាក់​ឧបករណ៍​ការពារ​ម៉្យាង​នៅ​លើ​​ក​ជើង ឬ​ក​ដៃ​របស់​លោក។

ឧបករណ៍​ការពារ​នោះ​គឺ​ជា ខ្សែ​​ដៃ​មាន​បច្ចេកវិទ្យា​អាច​​ទប់ស្កាត់​​ពី​ការ​វាយ​ប្រហារ​ពី​សត្វ​ត្រី​ឆ្លាម។ វា​មាន​ឈ្មោះ​ថា Sharkbanz 2 ដែល​លោក Mark បាន​ទិញ​ពី​វិប​សាយ​ផ្លូវការ​​របស់​ក្រុមហ៊ុន Sharkbanz ក្នុង​តម្លៃ​ ៨៤​ដុល្លារ។ ក្រុមហ៊ុន Sharkbanz បាន​អះអាង​ថា ឧបករណ៍​ជំនួយ​នេះ​អាច​បញ្ចេញ​​រលក​ចរន្ត​អគ្គិសនី​​​ ដើម្បី​រំខាន​ដល់​សមត្ថភាព​​ស្វែង​រក​ចំណី​របស់​​ត្រី​ឆ្លាម​​​ដែល​​នៅ​​ក្នុង​​បរិវេណ​នោះ​។

Sharkbanz 2 មិន​មែន​មាន​តែ​លោក Mark Zuckerberg ដែល​ពាក់​សម្រាប់​ការពារ​​ឡើយ ពោល​គឺ​នៅ​មាន​បុគ្គល​ល្បីៗ​ជា​ច្រើន​នាក់​ទៀត​ក៏​បាន​ប្រើប្រាស់​វា​ផង​ដែរ​ដូចជា កីឡាករ​​​ជិះ​ក្ដារ​ស្គី​លើ​ទឹក​ដ៏​ល្បី​​​​​​​​​​​​​​​​​​​​លោក​ Barton Lynch និង​​អតីត​ប្រធានាធិបតី​អាមេរិក​លោក Barack Obama ជា​ដើម។

សូម​បញ្ជាក់​ថា ទោះ​ឧបករណ៍​​​នេះ​មាន​ភាព​ល្បីល្បាញ ក៏​នៅ​មាន​​​​មង្ទិល​សង្ស័យ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ប្រសិទ្ធភាព​របស់​វា។ លោក Erich Ritter ដែល​ជា​អ្នក​ជ្រមុជ​ទឹក​ថត​រូប​ត្រីឆ្លាម បាន​បញ្ជាក់​ថា ឧបករណ៍​នេះ​​គ្មាន​អត្ថប្រយោជន៍​ទេ ហើយ​វា​គ្រាន់​​តែ​អាច​ការពារ​​ផ្នែក​ផ្លូវ​ចិត្ត​អ្នក​ទៅ​លេង​ទឹក​សមុទ្រ​ប៉ុណ្ណោះ​មិន​ឲ្យ​ខ្លាច តែ​តាម​ភាព​ពិត​ជាក់ស្ដែង​គឺ​​វា​គ្មាន​បាន​ការ​អ្វី​ឡើយ៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;