ចិនគ្រោងចាក់វ៉ាក់សាំងប្រភេទនេះ បន្ថែមលើការចាក់ Sinovac ឬ Sinopharm
- 2021-06-14 04:28:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិនគ្រោងចាក់វ៉ាក់សាំងប្រភេទនេះ បន្ថែមលើការចាក់ Sinovac ឬ Sinopharm
ចន្លោះមិនឃើញ
អ្នកស្រាវជ្រាវចិន គ្រោងសិក្សាអំពីការចាក់វ៉ាក់សាំង CanSino ធ្វើជាដូសទី៣ សម្រាប់ចាក់បន្ថែមលើអ្នកដែលចាក់ Sinovac ឬ Sinopharm គ្រប់២ដូសរួច ដើម្បីបង្កើនប្រសិទ្ធភាពប្រឆាំងនឹងកូវីដ១៩។
គម្រោងសាកល្បងនេះ នឹងធ្វើលើមនុស្សស្ម័គ្រចិត្ត ៣០០នាក់ អាយុចាប់ពី ១៨ ដល់ ៥៩ឆ្នាំ។ អ្នកដែលចូលរួម មិនខ្វល់ថា ពួកគេចាក់បានដូសទី១ ឬបានគ្រប់២ដូសឡើយ ពោលគឺនឹងទទួលបានការចាក់ CanSino បន្ថែម១ដូសទៀត។
គួរដឹងថា គេកំពុងជ្រើសរើសអ្នកស្ម័គ្រចិត្តចូលរួមក្នុងគម្រោងនេះ ដែលឧបត្ថម្ភដោយអាជ្ញាធរគ្រប់គ្រងជំងឺឆ្លងខេត្តជាំងស៊ូ៕