ផ្លូវជាតិលេខ៤៨ ខាងឆ្វេង នឹងត្រូវផ្អាកធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ត្រង់គ.ម ១៥៤+៣៥០

  • 2021-06-14 07:16:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃនេះបានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋពីការផ្អាកធ្វើចរាចរណ៍ជាបណ្តោះអាសន្ន លើកំណាត់ផ្លូវជាតិលេខ៤៨ ត្រង់គីឡូម៉ែត្រលេខ ១៥៤+៣៥០ ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ការផ្អាកធ្វើចរាចរណ៍ជាបណ្តោះអាសន្ន (ចំពោះផ្លូវខាងឆ្វេង) និងពង្វាងចរាចរណ៍ឆ្លងកាត់ទៅផ្លូវខាងស្តាំ (ទិសពីភ្នំពេញ) ចាប់ពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១ នេះតទ។

អាស្រ័យហេតុខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះ មេត្តាប្រុងប្រយ័ត្ន និងយោគយល់អធ្យាស្រ័យ ក៏ដូចជាចូលរួមសហការ ដើម្បីឱ្យដំណើរជួសជុលកំណាត់ផ្លូវនេះបានទាន់ពេលវេលា៕

អត្ថបទថ្មី
;