កុំថាឡើយតែ Sinopharm! ឥឡូវ​គេ​កំពុង​សាកល្បងចាក់បន្ថែម​ដូសទី៣ លើ​អ្នកចាក់ Pfizer, Moderna និង AstraZeneca

  • 2021-06-15 09:11:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការចាក់សាកល្បងវ៉ាក់សាំងបន្ថែមដូសទី៣ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​កូវីដ១៩ កំពុង​ចាប់ផ្តើមធ្វើឡើង​នៅ​ក្រុង Cambridge ប្រទេសអង់គ្លេស។

អ្នក​ស្រាវជ្រាវនៅមន្ទីរពេទ្យ Addenbrooke កំពុងជ្រើសរើស​អ្នកចូលរួមប្រហែល ១៨០នាក់ ដែលបានចាក់​វ៉ាក់សាំង​គ្រប់ដូសរួច នូវប្រភេទវ៉ាក់សាំង​ចំនួន៧រួមមាន៖ AstraZenceca, Pfizer, Moderna, Novavax, Valneva, Janssen និង Curevac។ ការចាក់បន្ថែម​ដូសទី៣ ធ្វើឡើងបន្ទាប់ពីអ្នកចូលរួមចាក់ដូសទី២ បាន​ ១០ ទៅ ១២ សប្តាហ៍។

សូមជម្រាប​ថា មកដល់ពេលនេះ មានប្រទេស២ហើយ គឺអារ៉ាប់រួម និងបារ៉ែន ដែលសម្រេចចាក់ដូសបន្ថែមដូសទី៣ ដល់​អ្នកចាក់ Sinopharm គ្រប់២ដូសរួច ព្រោះបារម្ភខ្លាច​គ្មានប្រសិទ្ធភាពគ្រប់គ្រាន់ប្រឆាំងនឹង​ជំងឺកូវីដ១៩៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;