គម្រោងស្រូវត្រយងយក្សដែលផលិតបាន ត្រូវបានក្រុមហ៊ុនឯកភាពទិញខ្ពស់ជាងទីផ្សារ ៤០%

  • 2021-06-21 03:22:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ត្រយងយក្ស ជាប្រភេទពូជសត្វស្លាបកម្រមួយ ដែលវត្តមានតែប៉ុន្មានរយក្បាលប៉ុណ្ណោះនៅកម្ពុជា។ ដើម្បីអភិរក្សសត្វដ៏កម្រមួយនេះ ក្រសួងបរិស្ថាន សហការជាមួយអង្គការ WCS ក្នុងការផលិតស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃ។

សមាជិកសហគមន៍ដែលផលិតស្រូវនេះត្រូវគោរពតាមលក្ខខណ្ឌមិត្តភាពសង្រ្គោះសត្វព្រៃ រួមមានការមិនបរបាញ់ ជួញដូរ និងបរិភោគសត្វព្រៃ ការមិនប្រើប្រាស់ និងជួញដូរផលិតផលព្រៃឈើ ការកាប់ទ្រ្ទានដីព្រៃខុសច្បាប់ និងការមិនប្រើប្រាស់សារធាតុគីមីគ្រប់ប្រភេទ។ អនុវត្តតាមនេះ ក្រុមហ៊ុនឯកភាពប្រមូលទិញស្រូវផលិតបានក្នុងតម្លៃ ៤០% ខ្ពស់ជាងទីផ្សារ ដើម្បីកិននិងវិចខ្ចប់ចូលទីផ្សារក្នុងស្រុក និងនាំចេញទៅប្រទេសក្រៅ។

ស្រូវក្រោយកិនរួច ត្រូវបានវិចខ្ចប់ដោយដាក់ឈ្មោះថា អាយប៊ីសរ៉ាស (Ibis rice អង្ករត្រយងយក្ស) ជាអង្ករសិរីរាង្គ។ ក្រៅពីការលក់នៅក្នុងស្រុក ផលិតផលអាយប៊ីសរ៉ាយ ក៏ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងនោះមាន សហភាពអឺរ៉ុប សហរដ្ឋអាមេរិច កាណាដា សិង្ហបុរី និងហុងកុង។ គម្រោងស្រូវនេះ បានចូលរួមចំណែកយ៉ាងខ្លាំង ក្នុងការលើកស្ទួយជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន។

គួរបញ្ជាក់ថាគម្រោងដាំស្រូវមិត្តភាពសង្គ្រោះសត្វព្រៃក្នុងដែនជម្រកសត្វព្រៃព្រះរកាកំពុងត្រូវបានអនុវត្តរួមគ្នាដោយអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) សហការជាមួយក្រសួងបរិស្ថាន។ ការបង្កើតគម្រោងនេះដែរ គោលបំណងសំខាន់ ដើម្បីបង្កើនជីវភាពរបស់ប្រជាសហគមន៍ នឹងទប់ស្កាត់ការទន្ទ្រានដីព្រៃមិនឱ្យប្រជាសហគមន៍រុករានចូលក្នុងតំបន់ការពារធម្មជាតិឡើយ។ បច្ចុប្បន្នគម្រោងបានអនុវត្តនៅក្នុងខេត្ត ចំនួន ៤ រួមមានព្រះវិហារ ស្ទឹងត្រែង រតនៈគិរី និងមណ្ឌលគិរី ដែលមានសមាជិកសរុប ២០០០ គ្រួសារ៕

អត្ថបទថ្មី
;