អង់គ្លេស អាចធ្វើរឿងមួយនេះ​ជួយការពារព្រៃឈើ និងសត្វព្រៃ​នៅ​កម្ពុជា

  • 2021-06-23 08:06:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ជំនួប​នាថ្ងៃទី២៣ មិថុនា ២០២១នេះ លោក សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន បាន​ប្រាប់​រដ្ឋមន្រ្តីក្រសួងការបរទេស​អង់គ្លេស លោក ដូមីនិក រ៉ាអាប់ ថា អ្វីដែលចក្រភពអង់គ្លេសអាចជួយកម្ពុជាបានក្នុងវិស័យបរិស្ថានគឺការបណ្តុះបណ្តាលធនធានមនុស្សក្នុងកិច្ចការបរិស្ថាននិងធនធានធម្មជាតិ បង្កើនភាពជាដៃគូផ្នែកពាណិជ្ជកម្ម និងទិញផលិតផលពីប្រទេសកម្ពុជា។ នៅក្នុងវិស័យបរិស្ថាន អង់គ្លេសអាចទិញឥណទានកាបូន ហើយថវិកានោះនឹងត្រូវប្រើប្រាស់ដើម្បីបម្រើឱ្យ ការអភិរក្សព្រៃឈើ និងសត្វព្រៃនិងការអភិវឌ្ឍសេដ្ឋកិច្ច មូលដ្ឋានតាមរយៈការផ្តល់ជម្រើសថ្មី មុខរបរ និងចំណូលសម្រាប់ ប្រជាពលរដ្ឋ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា នៅក្នុងអំឡុងនៃកិច្ចពិភាក្សា រដ្ឋមន្ត្រី​ទាំងពីរ បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងនាមជាមិត្តភ័ក្តិនិងដៃគូ ដោយក្នុងនោះបានលើកឡើងពីប្រធានបទមួយចំនួនទាក់ទងនឹងវិស័យបរិស្ថាន ដូចជា ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងការចូលរួមរបស់កម្ពុជាក្នុងកិច្ចប្រជុំ COP26 ស្តីពីការប្រែប្រួលអាកាសធាតុ និងកិច្ចការអាទិភាពនានាដែលប្រទេស ទាំងពីរនឹងធ្វើរួមគ្នា ការអភិរក្សធនធានធម្មជាតិ ជីវចម្រុះការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃឆ្លង ដែន និងការប្រើប្រាស់ថាមពលកកើតឡើងវិញជាដើម។

ដើម្បីជួយ​ក្រសួង​បរិស្ថាន​លើកិច្ចការងារ​បរិស្ថាន និងធនធានធម្មជាតិ រដ្ឋមន្ត្រីការបរទេស​អង់គ្លេសសន្យាថា នឹងបញ្ជូនក្រុមបេសកកម្មជំនាញមកកម្ពុជាដើម្បីសិក្សាពីតម្រូវការរបស់កម្ពុជាដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងក្នុងវិស័យបរិស្ថាននិងធនធានធម្មជាតិ។ លោក សាយ សំអាល់ បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ៕

ប្រភព៖ ក្រសួងបរិស្ថាន

អត្ថបទថ្មី
;