ចេញហើយលទ្ធផលចាក់ Sinovac លើក្មេងអាយុពី ៣ ដល់ ១៧ឆ្នាំ

  • 2021-06-29 07:07:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លទ្ធផល​នៃការ​ចាក់សាកល្បងលើកទី១ នៃ​វ៉ាក់សាំង Sinovac លើក្មេងអាយុពី ៣ ដល់ ១៧ឆ្នាំ បង្ហាញថា មានសុវត្ថិភាព ប្រសិទ្ធភាព​ និងបង្កើត​ប្រព័ន្ធភាពសុំា​ប្រឆាំង​នឹងកូវីដ១៩។ នេះបើតាម​ការចុះផ្សាយ​របស់ Global Times ដែល​ដកស្រង់ពីក្រុមហ៊ុនចិន Sinovac នៅថ្ងៃទី២៩ មិថុនា ២០២១។

លទ្ធផលនេះ នឹង​ជំរុញ​ដល់ការបន្ត​សាកល្បង​ចាក់វ៉ាក់សាំងដល់​មនុស្សវ័យក្មេងក្រោម ១៧ឆ្នាំ និង​បង្កើន​ទំនុកចិត្ត​សាធារណៈ ដើម្បី​អាចចាក់ជូនដល់ក្មេងៗឈានដល់​ភាពសុំាសហគមន៍។

លោក Gao Qiang អ្នកគ្រប់គ្រង​ទូទៅ​នៃក្រុមហ៊ុន sinovac បាន​ឱ្យដឹងថា វ៉ាក់សាំងនេះ​គឺ​សមស្រប​សម្រាប់​ក្មេងអាយុពី ៣ ដល់ ១៧ឆ្នាំ ហើយ​បង្កើត​ប្រព័ន្ធសុំាដ៏ខ្លាំង ដែល​ជាគួរឱ្យលើកទឹកចិត្ត។

លោកបន្តថា «យើងនឹង​បើកការសិក្សាបន្ថែម​ទៀតក្នុងការចាក់សាកល្បង​ជាទ្រង់ទ្រាយធំ និង​ជាតិសាសន៍ចម្រុះ ដើម្បី​ផ្តល់​នូវ​ទិន្នន័យ​ជឿជាក់បាន សម្រាប់យុទ្ធសាស្រ្ត​នៃការបង្កើតភាពសុំាសម្រាប​កុមារ និងមនុស្សពេញវ័យ»៕

ប្រភព៖ Global Times

អត្ថបទថ្មី
;