ប្រយ័ត្នប៉ះរបស់​ក្លែងក្លាយ! ក្រសួងទទួលស្គាល់តេស្តរហ័ស ៤ប្រភេទនេះប៉ុណ្ណោះ

  • 2021-07-08 01:42:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិតត្រឹមថ្ងៃទី៧ កក្កដា ២០២១ ក្រសួង​សុខាភិបាល​បានផ្តល់ការទទួលស្គាល់ និងអនុញ្ញាតឱ្យប្រើប្រាស់​តេស្តរហ័ស​រកអង់ទីហ្សែនកូវីដ១៩ ចំនួន៤ប្រភេទ ដូចខាងក្រោម៖

១. ABBOTT ANBIO COVID-19 Ag RAPID TEST DEVICE

២. ROCHE SARS-CoV-2 Rapid Antigen Test 25T

៣. STANDARD Q COVID-19 Ag Test

៤. INDICAID COVID-19 Rapid Antigen Test។

បន្ថែម​លើប្រភេទឧបករណ៍​តេស្តរហ័សទាំង៤ ខាងលើ ក្រសួងសុខាភិបាល នឹងសិក្សាលើឧបករណ៍​តេស្តរហ័ស​ផ្សេងទៀត ដើម្បីផ្តល់ការទទួលស្គាល់ និងការអនុញ្ញាតឱ្យមានការប្រើប្រាស់​នៅក្នុងកម្ពុជា ដោយផ្អែកលើ​គោលការណ៍​ប្រសិទ្ធភាពខ្ពស់ សុវត្ថិភាព និងភាពងាយស្រួល​ក្នុងការប្រើប្រាស់ ភាពឆាប់រហ័ស នៃការរកឃើញលទ្ធផល និងថ្លៃទាបសមរម្យ៕

ប្រភព៖ គោលការណ៍​ណែនាំ​ប្រតិបត្តិស្តីពី ការប្រើប្រាស់​តេស្តរហ័ស​រកអង់ទីហ្សែន​កូវីដ១៩ សម្រាប់​គ្រឹះស្ថានសុខាភិបាលឯកជន ស្ថាប័ន​និងអង្គភាព​រដ្ឋមិនមែនសុខាភិបាល, បណ្តា​ច្រកទ្វារចេញ-ចូលប្រទេស, ក្រុមហ៊ុន​ឯកជន រោងចក្រ-សហគ្រាស និងទីកន្លែអាជីវកម្មផ្សេងទៀត និងសម្រាប់​បុគ្គលឯកជន

អត្ថបទថ្មី
;