យកសំណាក​ខ្លួនឯង ហើយតេស្ត​ឃើញវិជ្ជមានកូវីដ តើត្រូវធ្វើ​យ៉ាងម៉េចទៀត?

  • 2021-07-08 07:01:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បុគ្គល​ដែលមាន​ការសង្ស័យ​ថាអាច​មានឆ្លងជំងឺកូវីដ១៩ អាច​ប្រើប្រាស់​តេស្ត​រហ័ស​រកអង់ទីហ្សែន​កូវីដ១៩ ដោយខ្លួនឯង ដោយត្រូវអនុវត្ត​ឱ្យបានត្រឹមត្រូវ​តាមវិធីសាស្រ្ត​នៃការប្រើប្រាស់ និង​ការគ្រប់គ្រងកាកសំណល់​របស់​តេស្តរហ័សរកអង់ទីហ្សែនកូវីដ១៩ និង​ត្រូវ​អនុវត្ត​តាមគោលការណ៍​ណែនាំ​សុវត្ថិភាព​ផ្នែក​សុខាភិបាល ដើម្បីចៀសវាង​ការចម្លង​មេរោគ​កូវីដ១៩ ជាយថាហេតុ។

សាមីខ្លួន​ដែល​បានធ្វើតេស្ត​រកមេរោគ​កូវីដ១៩ ដោយខ្លួនឯង ហើយបានរកឃើញ​វិជ្ជមាន​កូវីដ១៩ មាន​កាតព្វកិច្ច​ជូនដំណឹង​ទៅមន្រ្តីសុខាភិបាល ឬអាជ្ញាធរ​មានសមត្ថកិច្ចពាក់ព័ន្ធ​ដែល​នៅជិត​បំផុត ឬទាក់ទង​ទៅខ្សែ​ទូរសព្ទ (Hotline) លេខ ១២២២ សម្រាប់​ភូមិសាស្រ្ត​រាជធានីភ្នំពេញ ដើម្បីអនុវត្ត​នីតិបន្តទាក់ទង​នឹងការព្យាបាល ដើម្បីទទួលបាន​នូវសេវាព្យាបាល​នៅមន្ទីរពេទ្យ​ព្យាបាល​ជំងឺកូវីដ១៩ ឬមណ្ឌល​ព្យាបាល​ជំងឺ​កូវីដ១៩ ឬអនុវត្ត​គោលការណ៍​នៃការព្យាបាល​នៅតាមផ្ទះ យោងតាម​ការវាយតម្លៃកត្តាពាក់ព័ន្ធ ដោយមន្រ្តី​សុខាភិបាល។

ចំពោះ​បុគ្គល​ដែលត្រូវបាន​រកឃើញ​ថាអវិជ្ជមានកូវីដ១៩ និងក្នុងករណី​ដែលតម្រូវ​ឱ្យធ្វើចត្តាឡីស័ក​ ត្រូវអនុវត្ត​តាមគោលការណ៍​ណែនាំ និងវិធានផ្នែកសុខាភិបាល​ជាធរមាន៕

ប្រភព៖ គោលការណ៍​ណែនាំ​ប្រតិបត្តិស្តីពី ការប្រើប្រាស់​តេស្តរហ័ស​រកអង់ទីហ្សែន​កូវីដ១៩ សម្រាប់​គ្រឹះស្ថានសុខាភិបាលឯកជន ស្ថាប័ន​និងអង្គភាព​រដ្ឋមិនមែនសុខាភិបាល, បណ្តា​ច្រកទ្វារចេញ-ចូលប្រទេស, ក្រុមហ៊ុន​ឯកជន រោងចក្រ-សហគ្រាស និងទីកន្លែអាជីវកម្មផ្សេងទៀត និងសម្រាប់​បុគ្គលឯកជន

អត្ថបទថ្មី
;