​តើក្រុមណាដែលនឹង​ទទួលការចាក់ Johnson & Johnson ពេលមកដល់កម្ពុជា​នាពេលខាងមុខ?

  • 2021-07-22 04:02:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្ពុជា នឹង​ទទួលបាន​វ៉ាក់សាំងចាក់តែមួយដូស Johnson & Johnson ចំនួន១លានដូសតាមរយៈយន្តការកូវ៉ាក់ នាពេលខាងមុខ។ នេះបើតាម​ការថ្លែងរបស់​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ​២០២១។

លោកស្រីបញ្ជាក់​ថា នៅពេល​វ៉ាក់សាំងនេះមកដល់ គឺនឹងត្រូវចាក់ជូនសម្រាប់​ក្មេង​អាយុពី ១២ ដល់ ១៧ឆ្នាំ ខណៈរាជរដ្ឋាភិបាល​បានត្រៀមវ៉ាក់សាំង Sinovac ចំនួន៥លានដូស ដើម្បីចាក់ជូនក្រុមមនុស្សវ័យនេះ ដោយចាប់ផ្តើម​ចេញពីរាជធានីភ្នំពេញ និងខេត្តកណ្តាល។

គួរដឹងថា វ៉ាក់សាំង Johnson & Johnson ត្រូវ​បាន​អង្គការ​សុខភាព​ពិភពលោក​ចុះបញ្ជី​សម្រាប់​ការប្រើប្រាស់​បន្ទាន់​ ក្នុងខែមីនា ឆ្នាំ២០២១។ វ៉ាក់សាំងនេះ​ចាក់តែ១ដូសប៉ុណ្ណោះ​  តែវាមាន​ប្រសិទ្ធភាព៦៦% ការពារមិនឱ្យឆ្លង, ៨៥% ការពារ​មិនឱ្យមាន​ភាពធ្ងន់ធ្ងរ​ និង ១០០% ទប់ស្កាត់​ពី​ការស្លាប់​។ ការរក្សាទុកវ៉ាក់សាំងនេះ ដោយតម្រូវសីតុណ្ហភាពពី ២ ទៅ ៨អង្សារសេតែ​ប៉ុណ្ណោះ៕

អត្ថបទថ្មី
;