​កម្ពុជា ជួបករណីឆ្លងកូវីដធ្លាក់​ចុះទាបបំផុត ក្នុងរយៈពេល​ជិត​១ខែមកនេះ

  • 2021-07-26 06:27:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សុខាភិបាល បាន​ប្រកាសថា ថ្ងៃនេះ​កម្ពុជាមានករណីឆ្លងថ្មីចំនួន ៧៧៨នាក់ ដែល​ជាចំនួន​ទាបបំផុតគិតចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ​២០២១មក។

គួររំលឹកថា កាលពីថ្ងៃទី២៩មិថុនា កម្ពុជាមានករណីឆ្លង ៧២៣នាក់ ហើយថ្ងៃទី៣០មិថុនា ឡើងដល់ចំនួន ១១៣០នាក់ និងចាប់ពីថ្ងៃនោះមក គឺមានករណីឆ្លងពី ៨០០ ទៅ ៩០០នាក់ជារៀងរាល់ថ្ងៃ។

គិតមកត្រឹមថ្ងៃទី២៦ កក្កដានេះ កម្ពុជា​មានករណីឆ្លងកូវីដ១៩សរុប ៧៣ ៧០១នាក់ ក្នុងនោះស្លាប់ ១៣០៥នាក់ និងជាសះស្បើយ ៦៥ ៩៥០នាក់៕

អត្ថបទថ្មី
;