សូមប្រុងប្រយ័ត្ន! ដំណើរសាច់រឿងចោរឥណ្ឌា ប្រើល្បិចជំរិតទារប្រាក់តាមកុំព្យូទ័រនៅឥណ្ឌាផ្ទេរមកកម្ពុជា
- 2021-07-27 07:09:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សូមប្រុងប្រយ័ត្ន! ដំណើរសាច់រឿងចោរឥណ្ឌា ប្រើល្បិចជំរិតទារប្រាក់តាមកុំព្យូទ័រនៅឥណ្ឌាផ្ទេរមកកម្ពុជា
ចន្លោះមិនឃើញ
មានមនុស្សចំនួនបីនាក់ ទាំងកូនចៅនិងមេខ្លោងជនជាតិឥណ្ឌា ត្រូវបានប៉ូលីសឥណ្ឌាចាប់ខ្លួន ពីបទជំរិតទារប្រាក់តាមអ៊ីនធើណិតដែលបានផ្ទេរចូលមកក្នុងកុងធនាគារនៅប្រទេសកម្ពុជា ដែលចុះផ្សាយដោយសារព័ត៌មានឥណ្ឌា NDTV ថ្ងៃទី ២៧ ខែកក្ដដា ឆ្នាំ២០២១ ។
ដំណើរដើមទងនៃប្រតិបត្តិការជាក្រុមរបស់ពួកគេទាំងបី ត្រូវបានប្រភពខាងលើរៀបរាប់តទៅនេះគឺ «ដំបូងជនល្មើសប្រើសេចក្តីជូនដំណឹងក្លែងក្លាយរបស់ប៉ូលីស និងផ្ទាំងគេហទំព័រដែលផុសចេញដោយឯកឯងនៅក្នុងកុំព្យូទ័រ ឬហៅថា (browser pop-up window ) ដើម្បីជំរិតយកលុយពីប្រជាជនឥណ្ឌា ដោយសរសេរបន្លំថាថា វាជាលុយពិន័យអ្នកមើលគេហទំព័រអាសអាភាស ដែលត្រូវបានហាមឃាត់នៅក្នុងប្រទេសឥណ្ឌា។ ជនរងគ្រោះតម្រូវឱ្យបង់ប្រាក់ចំនួន ៣០០០ រូពី។ »
លោក Aniesh Roy មន្រ្តីប៉ូលីសជាន់ខ្ពស់លើកឡើងថា៖ «ការស៊ើបអង្គេតត្រូវបានចាប់ផ្តើម នៅពេលដែលអ្នកប្រើប្រាស់បណ្តាញសង្គមរងគ្រោះទាំងនោះទៅរាយការណ៍ទៅប៉ូលីស ពាក់ព័ន្ធនឹងការបិទរាល់ឯកសាររបស់ពួកគេដោយសារការមើលរឿងអាសអាភាសនៅលើកុំព្យូទ័ររបស់ពួកគេនៅឯតណ្ឌា។»
មន្ត្រីស៊ើបអង្កេតបញ្ជាក់បន្ថែមសាច់រឿងថា «ពួកជនល្មើសប្រើប្រាស់តិចណូឡូជីដោយការចំណាយតាមប្រព័ន្ធ UPI និង QR codeត្រូវបានប្រើដើម្បីជំរិតទាលុយពីប្រជាជនស្លូតត្រង់ ហើយលុយទាំងនោះត្រូវបានផ្ទេរមក ប្រទេសកម្ពុជា ដោយប្រើគណនីធនាគារប្រមាណជាងចំនួន ២០ ផ្សេងគ្នា។»
នៅក្នុងអំឡុងពេលស៊ើបអង្កេត ប៉ូលីសបានរកឃើញការជូនដំណឹងដែលលោតនៅក្នុងប្រព័ន្ធអ៊ីនធឺនែត គឺមានប្រពភមកពីបរទេស។ នៅពេលដែលប៉ូលីសបានស្រាវជ្រាវពីប្រពភចរន្តរលុយ ពួកគេបានរកឃើញថា ការជំរិតទាប្រាក់ត្រូវបានផ្ទេរទៅគណនី ធនាគារផ្សេងៗគ្នាក្នុងរដ្ឋមួយនៅ៌ឥណ្ឌាឈ្មោះថា Tamil Nadu ។
ក្រុមប៉ូលីស ក៏បានធ្វើសកម្មភាពដល់រដ្ឋនោះ និងរកឃើញ គណីបានបើកដោយប្រើអាស័យដ្ឋានក្លែងក្លាយពិតមែន។ ក្រុមប៉ូលីសបាននៅបន្តស្រាវជ្រាវអស់រយៈពេលមួយសប្តាហ៍ក៏ចាប់បានមនុស្សបីនាក់ រួមទាំងជាមេក្លោងរស់នៅក្នុងតំបន់នេះតែម្តង។
យោងតាមចម្លើយសារភាពរបស់ជនល្មើសនិយាយថា ការជូនដំណឹងក្លែងក្លាយរបស់ប៉ូលីស និងការជ្រើសគោលដៅគឺត្រូវបានធ្វើដោយប្អូនប្រុសរបស់គាត់ឈ្មោះ B Chandrakant alias Chandru ដែលរស់នៅ ប្រទេសកម្ពុជា។
បើតាមការស្រាវជ្រាវរបស់ប៉ូលីសមកទល់ពេលនេះ លុយដែលបានមកពីការបន្លំត្រូវបានផ្ញើទៅប្រមាណ ២០ គណីធនាគារ នៅចន្លោះខែកុម្ភៈ-មិថុនាឆ្នាំ២០២១ ដោយប្រើប្រាស់ការជូនដំណឹងក្លែងក្លាយ សរុបទឹកប្រាក់ ៣ លានរូពី (ខ្ទង់៤ សែនដុល្លារ)។
ជនល្មើសម្នាក់ក្នុងចំណោមពួកបាននិយាយបន្ថែមទៀតថា ប្អូនប្រុសបង្កើតគេឈ្មោះ Chandru បានដកលុញទាំងនោះចេញពីធនាគារតាមរយៈ Crypto ប៉ុន្តែប្រភពព័ត៌មានមិនបង្ហាញឈ្មោះ Crypto នោះ។
ករណីនេះក៏កំពុងត្រូវបានស៊ើបអង្កេតបន្តដើម្បីស្វែងរកប្រភពចរាចរណ៍លុយទាំងអស់នោះមកវិញ និងចាត់វិធានការទៅតាមបទល្មើសដែលពួកគេប្រព្រឹត្តិ៕