គេដាក់បង្គោលគីឡូម៉ែត្រ ឱ្យអ្នកដំណើរដឹងពីអ្វីខ្លះ?

  • 2021-08-17 02:10:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តើអ្នកដឹងទេ ហេតុអ្វីនៅតាមបណ្តាយផ្លូវចេញពីរាជធានីភ្នំពេញទៅខេត្ត តម្រូវឱ្យមានបង្គោលគីឡូម៉ែត្រ?

-បង្គោលគីឡូម៉ែត្រ (សម្រាប់ចន្លោះ ១គ.ម) ៖ បង្គោលសញ្ញានេះ ត្រូវបានដាក់ក្នុងចន្លោះ១គីឡូម៉ែត្រមួយបង្គោល សម្រាប់ផ្តល់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវអំពីចំងាយផ្លូវទៅតំបន់សំខាន់ៗខាងមុខ។

-រង្វង់លេខ1៖ លេខ 17 ដែលមានបញ្ជាក់នៅលើផ្ទៃក្រហមនេះ មានន័យថាជាបង្គោលគីឡូម៉ែត្រទី 17 ឬបានចម្ងាយប្រវែង 17 គីឡូម៉ែត្រ ដោយរាប់ពីចំណុចចាប់ផ្តើម ឬចំណុចបំបែកនៃផ្លូវ។

-រង្វង់លេខ2៖ មេបុណ្យ (Mebon) 20km ដែលមានបញ្ជាក់នៅលើផ្ទៃពណ៌សនេះ បានន័យថានៅចំងាយ 20km ទៀតអ្នកធ្វើដំណើរនឹងទៅដល់ឃុំមេបុណ្យ ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ សូមបញ្ជាក់ផងដែរថា បង្គោលគីឡូម៉ែត្រនៅក្នុងរូបនេះ ជាបង្គោលគីឡូម៉ែត្រស្ថិតនៅលើផ្លូវជាតិលេខ១១ ដែលបំបែកចេញពីផ្លូវជាតិលេខ១ បានចម្ងាយប្រវែង១៧ គីឡូម៉ែត្រ។

ចំណាំ៖ លេខបង្គោលដែលនៅលើផ្ទៃក្រហម បង្ហាញអំពីចម្ងាយផ្លូវ៖

-ចេញពីរាជធានីភ្នំពេញ ចំពោះផ្លូវជាតិដែលមានលេខ ១ខ្ទង់

-ចេញពីចំណុចបំបែក ចំពោះផ្លូវជាតិដែលមានលេខ ២ខ្ទង់ និងផ្លូវខេត្តដែលមានលេខ ៣ខ្ទង់៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី
;