Ronaldo ​ត្រូវ​បាន​ស្ថាបនិក​ពាន Ballon d'Or រំពឹង​ឈ្នះ​ពាន​នេះ​ជា​ថ្មី

  • 2017-05-11 09:39:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទស្សនាវដ្ដី France Football ដែល​ជា​ស្ថានិក​ពាន​រង្វាន់ Ballon d'Or បាន​ចុះផ្សាយ​ពី Cristiano Ronaldo នៅ​ទំព័រ​ខាងមុខ​របស់​ខ្លួន ជាមួយ​ប្រយោគ​មួយ​ថា "តើ​មាន​នរណា​អាច​ផ្ដួល​រូបគេ​បាន?”។ ការ​ចុះផ្សាយ​នេះ បាន​បង្ក​ជា​ចម្ងល់​ថា ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់ Real Madrid រូប​នេះ អាច​នឹង​ឈ្នះ​ពានរង្វាន់​នេះ​ជា​លើក​ទី៥ ក្នុង​អាជីព​របស់​គេ។

រូបភាព Ronaldo នៅលើ​ទំព័រ​មុខ​របស់​ទស្សនាវដ្ដី France Football
កីឡាករ​ព័រទុយហ្គាល់​រូប​នេះ បាន​ឈ្នះ​ពាន​រង្វាន់ Ballon d'Or ចុងក្រោយ​ និង​ជា​ពាន​ទី៤ កាលពី​ឆ្នាំ​២០១៦ បន្ទាប់ពី​ជួយ​ Real Madrid ឲ្យ​បាន​គ្រង​ជើង​ឯក Champions League រដូវ​កាល​កន្លង​ទៅ និង​ជ្រោមជ្រែង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ឈ្នះ​ពាន EURO 2016 ។ ពាន Ballon d'Or ទី៤ របស់ Ronaldo ក៏​បាន​ធ្វើឲ្យ​រូបគេ​តាម​ពីក្រោយ​ខ្សែប្រយុទ្ធ Lionel Messi របស់ Barcelona ដែល​ឈ្នះ​ពាន​ដដែល​ចំនួន ៥​លើក​ផងដែរ។

Ronaldo ដែល​មាន​វ័យ ៣២​ឆ្នាំ នឹង​កាន់តែ​មាន​សង្ឃឹម​ខ្ពស់ ក្នុង​ការ​ក្លាយជា​ម្ចាស់​ពាន Ballon d'Or ឆ្នាំ​២០១៧ ប្រសិនបើ​រូបគេ​អាច​រួមចំណែក ជួយ​ឲ្យ Real Madrid លើក​ពាន Champions League ឆ្នាំ​នេះ និង​ពាន​លីគ​កំពូល​អេស្ប៉ាញ គឺ LaLiga រដូវ​កាល​២០១៦-១៧។

គួរ​បញ្ជាក់​ថា ទស្សនាវដ្ដី France Football បាន​សម្លឹង​ឃើញ​កីឡាករ ៣នាក់​ផ្សេងទៀត​ក្នុង​ការ​ប្រកួតប្រជែង​ពាន​ខាងលើ​ជាមួយ Ronaldo នា​ពេល​បច្ចុប្បន្ន រួមមាន អ្នកចាំទី Buffon របស់ Juventus, ខ្សែ​ប្រយុទ្ធ Antoine Griezmann របស់ Atletico Madrid និង​ខ្សែ​ប្រយុទ្ធ Kylian Mbappe របស់ Monaco៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;