មេរោគ​ថ្មី​លើ Android កំពុង​វាយលុក​ឧបករណ៍​ផ្សេង​ៗ​ជិត ៤០​លាន​គ្រឿង

  • 2017-05-30 02:25:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មីៗ​នេះ ក្រុមហ៊ុន​ស្រាវជ្រាវ Checkpoint បាន​រក​ឃើញ​មេរោគ​ឆ្លង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​មួយ ឈ្មោះ​ថា “Judy” ដែល​ឆ្លង​ចូល​ឧបករណ៍​ប្រើប្រាស់​ដំណើរការ​ដោយ Android តាម​រយៈ​ការ​បង្ហាញ​ជា​ទម្រង់ Ad ផ្សព្វ​ផ្សាយ សម្រាប់​ទាក់ទាញ​ការ​ចុច Click។

Checkpoint បាន​ឲ្យដឹង​ថា មេរោគ​នេះ​ត្រូវ​បាន​បង្កប់​ក្នុង App មួយ​ចំនួន​ដែល​មាន​ក្នុង Google Play Store ហើយ​ទំនងជា​ឆ្លង​ទៅ​លើ​ឧបករណ៍​ចន្លោះ​ពី ៨,៥ ទៅ ៣៦,៥ លាន​គ្រឿង។ វា​ជា​មេរោគ​ដែល​រីក​រាល​ដាល​ខ្លាំង​បំផុត​នៅ​ក្នុង Store ផ្លូវការ​របស់ Android ។

យោង​តាម​ការ​ពន្យល់​របស់​ក្រុមហ៊ុន​ដដែល បាន​បន្ថែម​ថា Judy ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​កូរ៉េ​មួយ មាន​មុខងារ​ក្លែង​បន្លំ​ដើម្បី​ទទួល​បាន​ការ​ចុច Click ដែល​បង្ក​ជា​ការ​ទាញ​យក​ប្រាក់​ពី​អ្នក​ប្រើប្រាស់ សម្រាប់​អ្នក​បង្កើត​វា​ឡើង៕

ប្រភព៖ TrustedReviews ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;