រក​ឃើញ​ក្រុម​បង្កើត​មេរោគ WannaCry ចេញ​ពី​កូរ៉េខាងជើង

  • 2017-06-16 08:53:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មជ្ឈមណ្ឌល​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ជាតិ​ចក្រភព​អង់គ្លេស ឬ ហៅ​កាត់ NCSC មាន​ជំនឿ​ថា ​ក្រុម Hacker ដែល​ស្ថិតនៅ​ពីក្រោយ​ការ​វាយ​ប្រហារ​លើ​កុំព្យូទ័រ​របស់​ស្ថាប័ន​អង្គការ​ជាច្រើន​​ជុំវិញ​ពិភពលោក កាលពី​ខែ​មុន គឺ​មាន​ប្រភព​ពី​កូរ៉េខាងជើង។

NCSC បាន​អះអាង​ថា ក្រុម Hacker នោះ​មាន​ឈ្មោះ​ថា Lazarus ដែល​ធ្លាប់ Hack ​ក្រុមហ៊ុន Sony Pictures កាលពី​ឆ្នាំ២០១៤ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​ផលិត​និង​បាន​ចាក់​ផ្សាយ​ខ្សែ​ភាពយន្ត​រឿង "The Interview” ។ រឿង​នេះ​និយាយ​អំពី​ការ​ដឹកនាំ​នៅ​កូរ៉េខាងជើង ដែល​សម្ដែង​តួឯក​ដោយ Seth Rogen ។

ដោយឡែក កាល​ពី​ខែ​ឧសភា​កន្លងទៅ មេរោគ WannaCry ដែល​ជា​ប្រភេទ​មេរោគ​លើ​អ៊ីនធឺណិត​ធំ​លើ​ពិភពលោក បាន​រីក​រាល​ដាល​ធ្វើ​ឲ្យ​កុំព្យូទ័រ​ជា​ច្រើន​គ្រឿង​ជាប់​គាំង ហើយ​វា​បាន​ទាមទារ​ឲ្យ​អ្នក​ប្រើប្រាស់​បង់​ប្រាក់​ឲ្យ​ក្រុម Hacker ទាំង​នោះ។ ក្នុង​នោះ​សេវាកម្ម​សុខភាព​ជាតិ​ (NHS) របស់​អង់គ្លេស បាន​ទទួល​រង​ការ​ប៉ះពាល់​នេះ​ធ្ងន់ធ្ងរ​ជាង​គេ។

ការ​ស្រាវជ្រាវ​ស្វែង​រក​ប្រភព​របស់​ក្រុម Hacker ត្រូវ​បាន​សហការ​គ្នា​ពី​អ្នកស្រាជ្រាវ​ផ្នែក​សន្ដិសុខ​អ៊ីនធឺណិត​ជុំវិញ​ពិភពលោក BAE ដឹកនាំ​ដោយ​លោក Adian Nish ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;