Keisuke Honda ចាកចេញ​ពី AC Milan ហើយ តែ​ទៅ​ក្រុម​ណា​?

  • 2017-07-15 06:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជើងខ្លាំង​របស់​ក្រុម​បាល់ទាត់​សាមូរ៉ៃ​ជប៉ុន Keisuke Honda បាន​សម្រេចចិត្ត​ចូលរួម​ជាមួយ​ក្រុម CF Pachuca នៅ​លីគ​កំពូល​ម៉ិចស៊ីកូ Liga MX បន្ទាប់ពី​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម កាលពី​ថ្ងៃ​ទី១៤ ខែ​កក្កដា ឆ្នាំ​២០១៧។

Honda ពេលនៅ AC Milan ប៉ះជាមួយ Juventus
***«ខ្ញុំ​បាន​ចុះ​កុងត្រា​ជាមួយ​ក្លឹប Pachuca ។ ខ្ញុំ​នឹង​ជួប​ជាមួយ​អ្នកគាំទ្រ​ទាំងអស់​គ្នា​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ»***។ Honda បង្ហោះ​លើ Twitter ជា​ភាសា​អេស្ប៉ាញ។

គួរ​ដឹង​ដែរ​ថា មុន​ការ​ផ្ទេរ​នេះ Honda បាន​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុម Orange County SC នៅ​អាមេរិក ដែល​ស្ថិត​នៅ​លីគ​លំដាប់​ទី​ពីរ។ យ៉ាង​ណា​មិញ ពេលនេះ​រូបគេ​បាន​សម្រេច​ចិត្ត​ទៅ​ប្រកប​អាជីព​ជាមួយ Pachuca ដែល​នឹង​មាន​ឱកាស​បង្ហាញ​ខ្លួន​សម្រាប់​ពាន​រង្វាន់ Club World Cup នៅ​ក្នុង​ខែ​ធ្នូ ខាង​មុខនេះ ខណៈក្រុម​ Pachuca នេះ​ជា​ម្ចាស់​ជើងឯក​ពាន​រង្វាន់ Champions League តំបន់​អាមេរិក​កណ្ដាល​៕

ប្រភព៖ Football Tribe ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;