AC Milan បន្ត​ការ​រុះរើ​ក្រុម ជាមួយ​គម្រោង​ទិញ Morata

  • 2017-07-18 03:34:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធាន​ក្លឹប AC Milan លោក Massimiliano បាន​ប្រាប់​ដល់​អ្នក​សារព័ត៌មាន​ថា ក្រុម​ចាប់​អារម្មណ៍​លើ​ខ្សែ​ប្រយុទ្ធ Alvaro Morata របស់ Real Madrid បន្ទាប់ពី​ទិញ​បន្ថែម​កីឡាករ​បាន​ចំនួន ១០​នាក់ រួច​មក​ហើយ។

ក្រុម​លីគ​កំពូល​អ៊ីតាលី​ខាងលើ បាន​ចាត់​ទុក Morata ជា​គោលដៅ​ទី១១ របស់​ខ្លួន បន្ទាប់ពី​ទិញ​យក​ខ្សែ​ការពារ​ជម្រើស​ជាតិ​អ៊ីតាលី Leonardo Bonucci ពី Juventus ។ ទន្ទឹម​នេះ អ្នក​ចាត់​ការ​ទូទៅ​លោក Marco Fassone បាន​បញ្ជាក់​កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ថា AC Milan ក៏​ចង់​បាន Aubameyang របស់ Dortmund, Andrea Belotti របស់​ក្រុម Torino និង​ខ្សែ​បម្រើ Renato Sanches របស់ Bayern Munich ផង​ដែរ។

ដោយឡែក AC Milan បាន​បញ្ចុះបញ្ចូល​ឲ្យ​អ្នកចាំទី​វ័យ​ក្មេង​ដែល​កំពុង​ឡើងដៃ Gianluigi Donnarumma បន្ត​កុងត្រា​ជាមួយ​ខ្លួន​ផង​ដែរ ក្នុង​យុទ្ធនាការ​ពង្រឹង​ក្រុម​ឡើង​វិញ​សម្រាប់​រដូវ​កាល​ថ្មី​ខាងមុខ​៕

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;