Bonucci ទម្លាយ​មូលហេតុ​បោះបង់ Juventus ស្រវា​ចាប់​យក AC Milan

  • 2017-07-24 09:50:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ការពារ​កណ្ដាល Leonardo Bonucci បាន​លាតត្រដាង​ការ​ពិត ដែល​ធ្វើឲ្យ​រូបគេ​សម្រេច​ចិត្ត​ចាកចេញ​ពី​ក្រុម​ជើងឯក​ក្របខ័ណ្ឌ Serie A ទៅ​ចូល​រួម​ជាមួយ AC Milan កាលពី​ពេល​ថ្មីៗ​នេះ។

​កីឡាករ​អ៊ីតាលី​ខាងលើ បាន​ប្រាប់​ដល់​ទូរទស្សន៍ Milan TV ថា៖ «កាលពី​ចុង​រដូវ​កាល​មុន ភាព​ស្និត​ស្នាល​របស់​ភាគី​ទាំងពីរ (រូបគេ និង Juventus) បាន​រលាយ​សាបសូន្យ​បន្តិច​ម្តងៗ។ ដូច្នេះ ពួកយើង​បាន​សម្រេច​ចិត្ត​ចែក​ផ្លូវ​ពី​គ្នា។ ខ្ញុំ​មាន​សំណាង​បំផុត​ដែល​ទទួល​បាន​សំណើ​ពី Milan... ចាប់ពី​ពេល​នេះ​តទៅ ខ្ញុំ​នឹង​ខ្វល់ខ្វាយ​តែ​រឿង​របស់ Milan ប៉ុណ្ណោះ»

Bonucci ដែល​ផ្ទេរ​ទៅ Juventus ​ក្នុង​តម្លៃ ៤២​លាន​អឺរ៉ូ ត្រូវ​បាន​ដាក់​នៅ​បញ្ជី​បម្រុង កាល​ពី​វគ្គ​ផ្តាច់ព្រ័ត្រ ពាន​រង្វាន់ UEFA Champions League 2017 ដែល Juventus ចាញ់ Real Madrid ក្នុង​លទ្ធផល ១-៤ ។

AC Milan បញ្ចប់​រដូវ​កាល​២០១៦-១៧ ក្នុង​ចំណាត់​ថ្នាក់​លេខ៦ នៅ​ក្របខ័ណ្ឌ Serie A ដោយ​មាន​កៅអី​មួយ​ដើម្បី​​ប្រកួតប្រជែង​ក្នុង​ពានរង្វាន់ UEFA Europa Leauge នា​រដូវ​កាល​ក្រោយ​បាន៕

ប្រភព៖ Goal ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;