CR7 ថា​មានកីឡាករ​ ៤រូប​ ជា​គូ​ប្រជែង​របស់​ខ្លួន ក្នុង​ការ​ដណ្ដើម​ពាន Ballon d'Or​​​​​

  • 2017-08-04 04:02:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម្ចាស់​ពាន​រង្វាន់ Ballon d'Or ៤សម័យ Cristiano Ronaldo បាន​បញ្ជាក់​ថា មាន​កីឡាករ ៤រូប ដែល​អាចប្រជែង​ដណ្ដើម​ពាន​រង្វាន់​កីឡាករល្អបំផុតក្នុងលោក​​នេះ ជាមួយ​នឹង​ខ្លួន។ កីឡាករ​ទាំង​៤រូបនោះ រួម​មាន៖

Lionel Messi

Neymar

Robert Lewandowski

Gonzalo Higuain

កាលពី​ឆ្នាំ២០១៦ Ronaldo ​ជា​ម្ចាស់ពាន Ballon d'Or និង Best FIFA Men's Player award ក្រោយ​យក​ឈ្នះ​គូប្រជែង Messi និង Antoine Griezmann។ សម្រាប់​ឆ្នាំ ២០១៧នេះ កីឡាករ​ស៊ុត​បញ្ចូល​ទីច្រើន​ជាង​គេ​ក្នុង​ក្រុម​ជម្រើសជាតិ​ព័រទុយហ្គាល់ និង​ក្លឹប Real Madrid រូបនេះ នៅ​តែជា​កីឡាករ​ដែល​គេរំពឹង​ថា​នឹង​ឈ្នះ​ពាន​នេះ​ជា​លើក​ទី៥ ក្រោយ​ពី​រូបគេ ជួយ Real Madrid ឈ្នះ​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប UEFA Champions League និង​លីគ​កំពូល​អេស្ប៉ាញ La Liga។

សម្រាប់ប្រិយមិត្ត ទាយ​ថា​កីឡាករ​ណានឹងឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​លើ​លោក ឆ្នាំ​២០១៧ នេះ?

ប្រភព៖ Mirror ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;