ស្លាប់ជិត ៤០០នាក់ ដោយសារជំនន់ និងការបាក់ដីនៅសេរ៉ាឡេអូន
- 2017-08-15 23:51:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្លាប់ជិត ៤០០នាក់ ដោយសារជំនន់ និងការបាក់ដីនៅសេរ៉ាឡេអូន
ចន្លោះមិនឃើញ
ចំនួនអ្នកស្លាប់ដោយសារជំនន់ និងការបាក់ដី នៅក្នុងប្រទេសសេរ៉ាឡេអូន បានកើនជិតដល់ ៤០០នាក់ហើយ ខណៈដែលអ្នកបាត់ខ្លួនក៏មានរហូតដល់រាប់ពាន់នាក់ផងដែរ។ គ្រោះទឹកជំនន់ និងការបាក់ដីនោះ បានកើតឡើងនៅក្នុងរដ្ឋធានីរបស់សេរ៉ាឡេអូនតែម្ដង ដោយបានចាប់ផ្ដើមតាំងពីថ្ងៃទី១៤ សីហា ដើមសប្ដាហ៍នេះ មកម្ល៉េះ។
ពាក់ព័ន្ធនឹងចំនួនអ្នកបាត់ខ្លួន លោក Paolo Conteh រដ្ឋមន្រ្តីក្រសួងមហាផ្ទៃសេរ៉ាឡេអូន បានបញ្ជាក់ថា លោកពុំទាន់អាចបញ្ជាក់ពីចំនួនពិតប្រាកដបាននៅឡើយទេ ប៉ុន្ដែអ្នកបាត់ខ្លួនមានរហូតដល់រាប់ពាន់នាក់៕